រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីអកអំ បុកនៅរមណីយ៍ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំយ៉ាងសប្បាយរីករាយ


វិទ្យុជាតិកម្ពុជា

IMG_3475

IMG_3472

IMG_3473

IMG_3456

IMG_3474
    រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឲ្យមានពិធីអកអំ បុកនៅរមណីយ៍ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំដែលជាបេះដូង និងជានិមិត្តរូបនៃរាជធានីភ្នំពេញ នារាត្រីថ្ងៃ១៥កើតពេញបរមី ខែកត្តិក ឆ្នាំថោះព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧វិច្ឆិកា ឆ្នាំ ២០២៣ ។ 
  ពិធីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពី លោកកើត ឆែ អភិបាលរងរាជធានី តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ 
គួរបញ្ជាក់ដែរថា៖ពិធីសំពះព្រះខែ និងអកអំបុកនេះ  បានប្រារព្វឡើងតាំងពីព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក៏និយមប្រារព្វពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមផងដែរ។ ចំពោះគ្រឿងរណ្តាប់សំខាន់ដែលគេយកមកប្រើក្នុងពិធីអកអំបុក ដែលមាន អំបុក,ចេកទុំ,ដូងខ្ចី ផ្កាភ្ញីរួមទាំងគ្រឿងសក្ការះបូជាមួយចំនូនទៀត។
  ពិធីនេះភាគច្រើនគេប្រារព្វឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ដែលជាថ្ងៃព្រះចន្ទ័រះ  ពេញបរមី និងពេញរង្វង់មូល ហើយពិធីនេះក៏បានផ្សាភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបផងដែរ។
  សព្វថ្ងៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានពលរដ្ឋទូទាំងប្រទេសប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថា ជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។
  យោងតាមឯកសារដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានបញ្ជាក់ពីប្រវត្តិនៃពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមីរបស់ព្រះពុទ្ធកាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះទ្រង់កើតជាសត្វ ទន្សាយឈ្មោះថា៖សសបណ្ឌិត។​​ឯកសារដដែលបញ្ជាក់ថា៖នៅថ្ងៃដែលព្រះចន្ទពេញបរមី ឬពេញវង់ ទន្សាយសសបណ្ឌិតបានធ្វើការអធិដ្ឋានឧបោសថសីលរបស់ខ្លួនដោយបំណងធ្វើជីវិតសំរាប់បរិច្ចាកដើម្បីបំពេញនូវពោធិសម្ភារឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ៕

Comments

Related posts