ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ លី​ ធុជ​ ដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃ​អនុសញ្ញា​អូតាវ៉ា​ ដើម្បីសម្របសម្រួលកិច្ចការដែលពាក់ព័ន្ធនឹងកិច្ចប្រជុំផ្លូវការ និងក្រៅផ្លូវការសម្រាប់ឆ្នាំ២០២៤

ទីក្រុងហ្សឺណែវ ប្រទេសស្វីស, ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាមជាប្រធានសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំគណៈកម្មការនានា ដើម្បីសម្របសម្រួលកិច្ចការដែលពាក់ព័ន្ធនឹងកិច្ចប្រជុំផ្លូវការ និងក្រៅផ្លូវការរបស់គណៈកម្មការនៃអនុសញ្ញាសម្រាប់ឆ្នាំ២០២៤។

គណៈកម្មការនៃអនុសញ្ញាអូតាវ៉ាមានចំនួន៤៖ គណៈកម្មការអនុវត្តមាត្រា៥ គណៈកម្មការជួយជនរងគ្រោះ គណៈកម្មការពង្រឹងកិច្ចសហប្រតិបត្តិការនិងជំនួយ និងគណៈកម្មការអនុលោមភាពសហប្រតិបត្តិការដែលមានឯកអគ្គរដ្ឋទូត/រាជទូតប្រចាំនៅទីក្រុងហ្សឺណែវជាសមាជិក មកពីប្រទេសកូឡុំប៊ី ស៊ុយអែត ថៃ អង់គ្លេស ស្លូវេនៀ ហ្សំបាវ៉េ ប៊ូគីណូបាសូ ហូឡង់ អាល់ហ្សឺរី ជប៉ុន តួកគី ដាណឺម៉ាក ន័រវេស្ស និងអាហ្វ្រិកខាងត្បូង។ ក្នុងនោះដែរមានអ្នកអង្កេតការណ៍មកពីអង្គការអន្តរជាតិមួយចំនួន តំណាងអង្គការសហប្រជាជាតិ គណៈកម្មការកាកបាទក្រហមអន្តរជាតិ អង្គការ ICBL និងអង្គការ GICHD ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណៈកម្មការ និងអ្នកអង្កេតការណ៍ទាំងអស់ចំពោះការគាំទ្រកម្ពុជា និងបានបន្តកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ តាមបែបបទនិងនីតិវិធីរបស់អនុសញ្ញា។photo_2023-11-28_10-14-48photo_2023-11-28_10-14-53photo_2023-11-28_10-14-56

photo_2023-11-28_10-15-00

photo_2023-11-28_10-15-03

Comments

Related posts