ថ្ងៃទី ២នៃព្រះរាជពិធីបុណ្យអុំទូកប្រជាពលរដ្ឋជិត២លាននាក់


វិទ្យុជាតិកម្ពុជា  លោកចន ណារិទ្ធ

a1-39

a2-41

a3-38

a4-37

a5-34

a6-33

a7-28
        រាជធានីភ្នំពេញ ៖  លោក  ម៉េត  មាស  ភក្តី  អ្នក នាំពាក្យ រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យ ដឹង ថា   សម្រាប់ ថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ  មានបងប្អូនប្រជាពលរដ្ឋប្រមាណ១លាន៧សែននាក់បានចូលរួមទស្សនា កម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ  បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ  អស់រយៈពេល៣ឆ្នាំមក ។លោក បន្តថា  ចំពោះ ការងារ រក្សាសន្តិសុខ  សណ្តាប់ ធ្នាប់  និង រៀបរយ  ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី ឯកឧត្តម  ឃួង  ស្រេង អភិបាល នៃ គណអភិបាលរាជធានីភ្នំពេញ  រួម ជាមួយថ្នាក់ជាតិ  និង កងកម្លំាង  និង គ្រប់ ផ្នែក ដែល ពាក់ ព័ន្ធ  គឺ មាន សន្តិសុខ  សណ្តាប់ ល្អ  ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
     លោក  ម៉េត  មាស ភក្តី បានឱ្យ ដឹង ទៀត ថា  ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត និង ទី កន្លែង សប្បាយ ភាព ជាច្រើន  គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកប្រកបដោយភាពសប្បាយរីករាយ។ ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។
ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះ ក្រោមម្លប់សុខសន្តិភាពផងដែរ៕

Comments

Related posts