បុណ្យអុំទូកនៅភ្នំពេញឆ្នាំនេះប្រជាពលរដ្ឋពេញចិត្តចំពោះការដាក់បង្គន់សាធារណៈ


វិទ្យុជាតិកម្ពុជា៖ លោកស្រី ផាន់ ណា

a-27

a1-42

a2-44

a3-41

a4-40

a5-37

a6-36

a7-31

a8-30

a9-24

a10-23
ភ្នំពេញ៖ប្រជាពលរដ្ឋដែលមកលេងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅភ្នំពេញឆ្នាំ២០២៣នេះ បានបង្ហាញការពេញចិត្តចំពោះ អាជ្ញាធររាជធានីភ្នំពេញ ដែលបានដាក់បង្គន់សាធារណៈឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ។

លោកស្រីកូវ នីជាប្រជាពលរដ្ឋមកពីខេត្តព្រៃវែងប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣នេះបានអរគុណចំពោះអជ្ញាធរពាក់ព័ន្ធដែលបានដាក់ពង្រាយបង្គន់អនាម័យជាច្រើនកន្លែង តាមគោលដៅនានាក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រើប្រាស់បានងាយស្រួល មិនពិបាកទៅបន្ទោបង់ពាសវាលពាលកាល ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងធានាបានសុវត្ថិភាពផងដែរ៕
« បន្ទប់អនាម័យមើលទៅល្អស្អាត មើលទៅថាល្អ បន្ទាប់ទឹកល្អ អត់មានការជុះពាសវាល ពាសកាលទេ គឺល្អ ងាយស្រួលចូលបន្ទាប់ទឹក មានធុងសំរាមជាដើម»
ស្រដៀងគ្នានេះដែរ លោកអឿន សុភា អ្នករត់កង់បីម្នាក់ទៀតបានឱ្យដឹងដែរថា ការដាក់ឱ្យប្រើប្រាស់បង្គន់អនាម័យច្រើនក្នុងព្រះរាជពិធីបុណ្យអុំទូកបែបនេះគឺជាការចូលរួមថែរក្សាអនាម័យសុខភាពសាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញអាចទាក់ទាញភ្ញៀវទេសចរឱ្យមកលេងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំក្រោយៗទៀត។
«ការរៀបចំបែបបទបង្គន់អនាម័យនេះវាល្អហើយ…..ព្រោះការបទជើងតាមរបងតាមដើមឈើអីមិនល្អទេ»។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា សាលារាជធានីភ្នំពេញ បានរៀបចំបន្ទប់ទឹក បង្គន់អនាម័យចំនួន ៥៦៧ បន្ទប់ ទាំងបង្គន់សាធារណៈ និងសម្រាប់កីឡាករ និងទទួលបងប្អូនប្រជាពលរដ្ឋ មកកម្សាន្ត ក្នុងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ការដាក់ពង្រាយបង្គន់អនាម័យ និងបន្ទប់ទឹកជាច្រើននៅកន្លែងប្រារព្វពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានធ្វើឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលយ៉ាងខ្លំាងក្នុងការ ដើរលេងកម្សាន្ត មិនពិបាកស្វែករកបន្ទប់ទឹកឆ្ងាយ ធ្វើឱ្យមានអនាម័យ បរិស្ថានយ៉ាងស្រស់ស្អាត៕

Comments

Related posts