ក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះ រាល់ផលិតផលខ្មែរមានការគាំទ្រច្រើនពីអតិថិជន


វិទ្យុជាតិកម្ពុជា៖ កង.មុន្នីរ៉ា (២៨.១១.២៣ )

a14-14

a15-9

a16-8

a18-9

a17-8

a19-5
    ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២៣នេះ នំខ្មែរ រួមនឹងផលិតផលខ្មែរផ្សេងៗទៀត មានការគាំទ្រច្រើនពីអតិថិជន។
    កញ្ញា ម៉ម      ពីកក្តដា ជាអ្នកលក់នំខ្មែរ នៅបរិវេណទីតាំងរម្មណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំបានប្រាប់ថា នំរបស់គាត់មានការលក់ដាច់គ្រាន់បើដែរ។  ក្នុងនោះមាន នំគម នំបត់          នំអន្សមជាដើម។ កញ្ញា បានបន្តថា  នំខ្មែរយើងមានការគាំទ្រច្រើនទាំងភ្ញៀវជាតិ និងអន្តរ       ជាតិ ហើយក្នុង១ថ្ងៃលក់បាន៨០ម៉ឺនទៅ១លានរៀល។
 មាននំគមនំបត់អន្សមជ្រូកអន្សមចេក អន្សមខ្នុរ ខ្មែរចំរុះបង ( ហើយលក់រយៈពេល៣ថ្ងៃហ្នឹងម៉េចដែរអូន?) ដាច់បងដាច់ពេលល្ងាចពេលព្រឹកអត់សូវអត់ទាន់មានអ្នកដើរ។
    មិនខុសគ្នាដែរ កញ្ញា ហ័រ ស៊ែង អ្នកលក់នំបញ្ចុក សំម្លខ្មែរ ណាំយ៉ា និងសម្លការី ប្រាប់ថា នំបញ្ចុកមួយចានតម្លៃ៥០០០រៀល អ្នកទិញមានទាំងបរទេស ទាំងខ្មែរ ។ ខណៈពេលមានមនុស្សច្រើនកុះករដូច្នេះ កញ្ញាផ្តាំផ្ញើឱ្យបងប្អូនយើងទុកដាក់សម្រាមឱ្យបានសមរម្យផងដែរ។
ពេលគាត់ញ៉ាំអីហើយសូមឱ្យគាត់យករបស់ដែលគាត់ញ៉ាំសម្រាមហ្នឹងយកទៅបោះចោលក្នុងធុងកុំដាក់អារាត់អារាយវាគគ្រេចដល់បរិស្ថាន។
  សូមបញ្ជាក់ថា នៅក្នុងបរិវេណរម្មណីយដ្ឋានប្រវត្តិសាស្រ្តវត្តិភ្នំ ក្រៅពីការលក់ទំនិញហូបចុក ក៏មានទំនិញប្រភេទសិប្បកម្ម ជារបស់ខ្មែរផលិតដោយដៃផងដែរ ក្នុហនោះមាន ក្រម៉ា សំពត់សឹង វត្ថុអនុស្សាវរីយ៍ ព្រមទាំងទំនិញផ្សេងៗជាច្រើនប្រភេទទៀត៕

Comments

Related posts