កសិករនៅភូមិព្រៃចាសធ្វើតម្បាញស្បូវលក់ដើម្បីអភិរក្សស្នាដៃជាកេរដំណែលដូនតា


    វិទ្យុជាតិកម្ពុជា៖ លោកគឹម ហឿន
  M.C៖តម្បាញស្បូវ(ហៅថាក្រងស្បូវ)ជាស្នាដៃដូនតាបង្កើតឡើងពីជំនាន់ដើមសម្រាប់ប្រក់ផ្ទះសម្បែងរស់នៅ ហើយស្នាដៃនេះត្រូវបានប្រជាពលរដ្ឋមួយចំនួនយកមកធ្វើជាមុខរបរប្រចាំគ្រួសារ ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាព   និងបានអភិរក្សកេរដំណែលនេះផង ។  
     នៅក្នុងសកម្មភាពក្រងស្បូវរបស់គ្រួសារកសិករនៅភូមិព្រៃចាស់ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែងថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៣លោកស្រីមាសចាន់ថេន បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះដោយសារប្រទេសជាតិយើងមានភាពអភិវឌ្ឍជឿនលឿន ប្រជាជនរស់នៅតាមទីក្រុង មិនយកស្បូវទៅប្រក់ផ្ទះទៀតទេ ហើយប្រជាជននៅតាមភូមិទីជនបទមួយចំនួនក៏បានបោះបង់ចោលឈប់យកស្បូវទៅប្រក់ផ្ទះដែរ  តែនៅមានប្រជាកសិករ  និងអតិថិជនតិចតួចតែប៉ុណ្ណោះ ទិញយកទៅប្រើប្រាស់  តាមតម្រូវការផ្សេងៗពីគ្នា ។
    លោកស្រីបន្តថា ៖ដោយសារគ្មានដើមទុន ក្នុងការប្រកប របររកស៊ីធំដុំនោះ  លោកស្រីបានចាប់យកមុខរបរក្រងស្បូវលក់  ទោះបីថាការទៅរកស្បូវពីព្រៃមក មានភាពលំបាកនិងនៅឆ្ងាយពីផ្ទះក៏ដោយ។
សំឡេង៖ « ស្បូវនេះទៅរកពីព្រៃមកពិបាកណាស់  ហើយទំរាំបានមួយបាច់ៗ  ពេលខ្លះអត់មានលុយជួលគោយន្តគេដឹកជញ្ជូន   យើងទូលមកពីព្រៃអ៊ីចឹងទៅ   ក្នុងមួយថ្ងៃរកបានតែពីៗបីបាច់ យកមកក្រងលក់ឱ្យគេខ្លះគេទិញខ្លះគេមិនទិញអ៊ីចឹងទៅគ្រាន់បានលុយខ្លះ។
      លោកប៉ៃចាន់ណា បានទទួលស្គាល់ថា៖ទោះបីជួបបញ្ហាប្រឈមបែបនេះក៏ដោយតែសប្បាយចិត្តព្រោះយើងចេះកែច្នៃធនធានធម្មជាតិមាននៅក្នុងភូមិសាស្ត្រដែលយើងរស់នៅដែលជាមុខរបរសុចរិតនៅក្នុងសង្គមនិងចៀសវាងបានពីការទៅប្រកបមុខរបរជួញដូរផ្តេសផ្តាស់ ។
       លោកបន្តថា៖ ការងារក្រងស្បូវនេះ ទោះបីធនធានធម្មជាតិរកបានដោយលំបាកមែន ក៏ប៉ុន្តែយើងលក់បានមួយកណ្តប២.០០០រៀល ធ្វើឱ្យយើងមានប្រាក់ចំណូលប្រចាំថ្ងៃ ដែលយើងខំធ្វើការងារដោយខ្លួនឯង ស្រួលជាងទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម ឬធ្វើចំណាកស្រុកទៅក្រៅប្រទេស ។
សំឡេង៖ «ខ្ញុំគិតថាចំណាកប្រទេសបើគេធ្វើការចំការងារល្អទៅ ក៏វាល្អដែរ  បើថានៅផ្ទះយើងអញ្ចេះក៏វាម្យ៉ាងដែរ បាននៅជុំប្រពន្ធកូនហើយអ្នកទៅធ្វើការក៏គេមិនប្រាកដថាគេអន់ដែរតែសម្រាប់យើងនៅភូមិនេះគឺមានការងារធ្វើអ៊ីចឹងសឹងតែគ្រប់គ្នា»។
     លោកជាម៉ាលីចៅសង្កាត់សាមគ្គីបានបញ្ជាក់ថា៖ នេះជាកិច្ចការដែលអាជ្ញាធរមូលដ្ឋាន បានគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ព្រោះយើងចំណាយតែកម្លាំងទទួលបានផលប្រយោជន៍សម្រាប់កែប្រែជីវភាពរស់នៅ  និងបានអភិរក្សកេរដំណែលស្នាដៃដូនតាបានបង្កើតឡើងពីជំនាន់ដើមមកកុំឱ្យបាត់បង់ ។
      សូមបញ្ជាក់ថា៖  ស្បូវកណ្តបកំពុងពេញនិយមរបស់បងប្អូនអាជីវកម្ម ដែលបង្កើតរមណីយដ្ឋានអេកូទេសចរណ៍ ទិញយកទៅប្រក់រោងអង្គុយកម្សាន្ត និងប្រជាពលរដ្ឋខ្លះទិញយកទៅប្រក់ខ្ទម  ស្រែចម្ការ ចំណែកផ្ទះសម្បែងឈប់ប្រើប្រាស់ហើយព្រោះបងប្អូនយើងនិយមទិញដែកស័ង្កសី ឬស្ស៊ីបប្រូស៊ីម៉ង់ ក្បឿង យកទៅប្រក់ជំនួសវិញ  វាមានគុណភាពប្រើប្រាស់បានយូរ៕photo_2023-11-27_08-54-17photo_2023-11-27_08-54-18 (2)photo_2023-11-29_08-51-17photo_2023-11-27_08-54-19photo_2023-11-27_08-54-20 (2)photo_2023-11-27_08-54-20photo_2023-11-27_09-15-43 (2)photo_2023-11-27_09-15-43

photo_2023-11-29_08-51-17

Comments

Related posts