ឯកឧត្តម ឌិត ទីណា ណែនាំ ឱ្យក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៏អាស៊ីពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាកម្មស្រាវជ្រាវ និងអភិវឌ្ឍឱ្យមានប្រសិទ្ធភាព និងមានភាពម្ចាស់ការ

វិទ្យុជាតិកម្ពុជា៖

 

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ចូលរួមប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) អំពីគម្រោងស្តីពី "Sustainable Coastal and Marine Fisheries" នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ 

 

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគោលបំណងរបស់គម្រោងក្នុងការចូលរួមជួយលើកកម្ពស់ផលិតភាព និងពិពិធកម្មនៃវារីវប្បកម្មសមុទ្រ ដើម្បីផ្តល់ផលចំណេញដល់សហគមន៏នេសាទ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ត្រូវមានការសិក្សាច្បាស់លាស់នូវផែនការមេ សមាហរណកម្មរួមបញ្ចូលគ្នា ព្រមទាំងធ្វើឱ្យចំគោលដៅ និងមានប្រសិទ្ធភាពពិតប្រាកដ ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពរបស់អ្នកនេសាទឱ្យកាន់តែប្រសើរ ដោយផ្តោតលើចក្ខុវិស័យវែងឆ្ងាយ។

ចំពោះការងារវិទ្យាស្ថានស្រាវជ្រាវជលផលសមុទ្រ (MaFReDI) និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៏វារីវប្បកម្មសមុទ្រ(MARDeC) ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថា ត្រូវធ្វើអង្គភាពទាំងពីរឱ្យដំណើរការល្អ ប្រកបដោយសមត្ថភាពក្នុងការផ្តល់សេវាកម្មស្រាវជ្រាវ និងអភិវឌ្ឍ អោយមានប្រសិទ្ធភាព និងមានភាពម្ចាស់ការ។

សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំខាងលើគឺ ជំរុញការផ្តួចផ្តើមអាជីវកម្ម និងពិពិធកម្មនៃវារីវប្បកម្មសមុទ្រ ការតភ្ជាប់ទីផ្សារសម្រាប់ផលិតផលជលផលសមុទ្រ គាំទ្រហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងលើកកម្ពស់ផលិតភាពនិងភាពធន់នឹងអាកាសធាតុនៃជលផលតំបន់ឆ្នេរ និងសមុទ្រកម្ពុជា។ គម្រោងនេះមានរយៈពេល៧ឆ្នាំ ដោយធ្វើឡើងនូវតំបន់គោលដៅចំនួន៤ ពោលគឺ ខេត្តកែបខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។B86FFC17-4BCE-4DA1-9FE7-A1B4556B6901C9B0F435-32D3-4173-BDCE-CD3F0206E68942304463-70A0-4553-8796-4C171BAF69A5

Comments

Related posts