អ៊ុយក្រែន កំពុងត្រៀមលក្ខណៈទប់ទល់នឹងការវាយប្រហារ របស់រុស្ស៊ីក្នុងរដូវរងាលើបណ្តាញថាមពល និងប្រព័ន្ធទូរគមនាគមន៍

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a7-135

a8-124

អន្តរជាតិ៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ដល់ពលរដ្ឋរបស់លោកឱ្យត្រៀមខ្លួន សម្រាប់រលកថ្មីនៃការវាយលុករបស់រុស្ស៉ីក្នុងរដូវរងាជាលើកទី២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ លោក ហ្សេលេនស្គី បានថ្លែងថា "រុស្ស៊ីកំពុងរៀបចំសម្រាប់ការវាយប្រហារ ដូចនេះហើយការយកចិត្តទុកដាក់ទាំងអស់គួរតែផ្តោតលើការការពារ ការឆ្លើយតបទៅ នឹងក្រុមភេរវករ (រុស្ស៉ី) តាមដែលអ៊ុយក្រែនអាចធ្វើបានដើម្បីឆ្លងឱ្យផុតរដូវរងា ហើយត្រូវបង្កើនសមត្ថភាពទាហានរបស់យើង"។ ការអំពាវនាវរបស់លោកប្រធានាធិបតីអ៊ុយក្រែនទៅកាន់ប្រជាជន ធ្វើឡើងនៅខណៈកងកម្លាំងរុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ស្របពេលដែលសីតុណ្ហភាពក្នុងរដូវរងា ចាប់ផ្តើមធ្លាក់ចុះដល់កម្រិតក្រោមសូន្យនៅតាមផ្នែកខ្លះនៃប្រទេស។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តដ៏ធំរបស់អ៊ុយក្រែន Kyivstar បានរងនូវការវាយប្រហារតាមអ៊ីនធឺណេតមិនធ្លាប់មាន គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ Kyivstar ជាអ្នកផ្គត់ផ្គង់សេវាទូរស័ព្ទ និងអ៊ីនធឺណិត ដល់ជាងពាក់កណ្តាលនៃចំនួនប្រជាជនអ៊ុយក្រែនសរុប៕

Comments

Related posts