អ៊ុយក្រែន គ្រោងផលិតយន្តហោះដ្រូនឱ្យបាន ១ លានគ្រឿងនៅឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a12-89

a9-115

a10-89

a11-93

អន្តរជាតិ៖ លោក Oleksandr Kamyshin រដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តឧស្សាហកម្មអ៊ុយក្រែនបាននិយាយថា ទីក្រុងកៀវគ្រោងផលិតយន្តហោះដ្រូន FPV (first-person-view) ចំនួន ១ លានគ្រឿងដែលកំពុងមានតម្រូវការខ្ពស់សម្រាប់សមរភូមិជួរមុខ និងយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយច្រើនជាង ១១,០០០គ្រឿងនៅឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ យន្ដហោះដ្រូន FPV ត្រូវបានអ៊ុយក្រែនប្រើប្រាស់យ៉ាងទូលំទូលាយ និងយន្តហោះដ្រូនតូចៗដែលដើមឡើយប្រើសម្រាប់ជនស៉ីវិលទូទៅ ប៉ុន្តែក្រោយមកដ្រូនប្រភេទនេះត្រូវបានកែច្នៃយកទៅប្រើក្នុងសមរភូមិ គិតចាប់តាំងពីដើមដំបូងសង្រ្គាមរបស់រុស្ស៉ីកាលពីឆ្នាំ២០២២ ខណៈវាមានតម្លៃទាបប៉ុន្តែមានប្រសិទ្ធភាពសម្រាប់ការឈ្លបយកការណ៍ និងការវាយប្រហារ។ លោក Kamyshin បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា កន្លែងផលិតបានរៀបចំរួចរាល់ ហើយកិច្ចសន្យាសម្រាប់ឆ្នាំ ២០២៤ នឹងត្រូវចាប់ផ្តើម។ ក្នុងចំណោមផលិតផលទាំងនោះក៏រួមមានដ្រូនយ៉ាងហោចណាស់ ១,០០០ គ្រឿងមានរយៈចម្ងាយឆ្ងាយជាង ១,០០០ គីឡូម៉ែត្រ។ គួរបញ្ជាក់ថា បើតាមលោក Kamyshin ក្នុងខែធ្នូនេះ អ៊ុយក្រែននឹងផលិតយន្ដហោះដ្រូន FPV ជាង ៥០,០០០គ្រឿង៕

Comments

Related posts