ប្រទេសជប៉ុនបានកត់ត្រាឱនភាព ពាណិជ្ជកម្មចំនួន ៥,៤ ពាន់លានដុល្លារអាមេរិកនៅក្នុងខែវិច្ឆិកា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

w1-4

w-1

អន្តរជាតិ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ប្រទេសជប៉ុនបានកត់ត្រាឱនភាពពាណិជ្ជកម្មចំនួន ៧៧៦,៩ ពាន់លានយ៉េន (ប្រហែល ៥,៤ ពាន់លានដុល្លារអាមេរិក) នៅក្នុងខែវិច្ឆិកា ដោយ សារការនាំចេញបានធ្លាក់ចុះជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការនាំចេញបានធ្លាក់ចុះ ០,២ ភាគរយ មកនៅត្រឹម ៨,៨២ ពាន់ពាន់លានយ៉េន ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៣ ខែ ខណៈដែលការនាំចូលបានធ្លាក់ចុះប្រាំបីខែជាប់ៗគ្នាមកត្រឹម ៩,៦ ពាន់ពាន់លានយ៉េន ធ្លាក់ចុះ ១១,៩ ភាគរយ ដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចូលថាមពល។ ទិន្នន័យបានបង្ហាញថា ការនាំចេញរបស់ប្រទេសក្នុងខែវិច្ឆិការួមតូចចំពោះឧបករណ៍ផលិតដែកថែប និងឧបករណ៍អេឡិចត្រូនិក ប៉ុន្តែបានកើនឡើងនៅក្នុងឧស្សាហកម្មរថយន្ត។ ការនាំចេញរបស់ប្រទេសជប៉ុនទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៥,៣ ភាគរយលើតម្រូវការរថយន្តកូនកាត់ គ្រឿងបន្លាស់រថយន្ត និងយន្តហោះ។ ទិន្នន័យបានបង្ហាញថា ជាមួយនឹងប្រទេសចិន ជប៉ុនបានកក់ឱនភាពពាណិជ្ជកម្មចំនួន ៦៥៤,០២ ពាន់លានយ៉េន ជាមួយនឹងការនាំចូលធ្លាក់ចុះ ៣,២ ភាគរយ ខណៈដែលការនាំចេញបានធ្លាក់ចុះ ២,២ ភាគរយ។ ជាមួយនឹងអាស៊ី រួមទាំងប្រទេសចិន ឱនភាពពាណិជ្ជកម្មរបស់ជប៉ុនបានរួមតូច ៧៣,៦ ភាគរយបើធៀបនឹងឆ្នាំមុនមកត្រឹម ៥០,៧២ ពាន់លានយ៉េន។ ក្រសួងបាននិយាយថា ទន្ទឹមនឹងនេះប្រទេសជប៉ុនមានឱនភាពចំនួន ១៤៥,១ ពាន់លានជាមួយនឹងសហភាពអឺរ៉ុប៕ (១ ដុល្លារអាមេរិកស្មើនឹង ១៤៣,៩៤ យ៉េនជប៉ុន)

Comments

Related posts