កម្មវិធីជំនួយអង្កររបស់ឥណ្ឌូនេស៊ី ផ្តល់អត្ថប្រយោជន៍ដល់ ២២ លានគ្រួសារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a5-148

a4-152

អន្តរជាតិ៖ ទីភ្នាក់ងារភស្តុភាររដ្ឋនៃប្រទេសឥណ្ឌូនេស៊ី (Bulog) បានប្រកាសថា ២២ លានគ្រួសារ នៅក្នុងប្រទេសនឹងទទួលបានអត្ថប្រយោជន៍ពីជំនួយអង្កររបស់រដ្ឋាភិបាលនៅឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Tomi Wijaya ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងកិច្ចការស្ថាប័នរបស់ Bulog បាននិយាយថា មុននេះចំនួនគ្រួសារអ្នកទទួលផលមានចំនួន ២១,៤ លាននាក់។ បន្ទាប់មកតួលេខនេះត្រូវបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសម្របសម្រួលសម្រាប់ការអភិវឌ្ឍន៍មនុស្ស និងវប្បធម៌សម្រាប់កម្មវិធីជំនួយក្នុងឆ្នាំ ២០២៤។ លោក Wijaya បានបន្ថែមថា ការចែកចាយជំនួយអង្ករនឹងបន្តរហូតដល់ខែមីនា ឆ្នាំ ២០២៤។ ជំនួយនេះមានប្រភពមកពីទុនបម្រុងអង្កររបស់រដ្ឋាភិបាល (CBP) ហើយគ្រួសារទទួលផលនីមួយៗនឹងទទួលបានអង្ករ ១០ គីឡូក្រាមក្នុងមួយខែ។ គេរំពឹងថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី នឹងពិចារណាបន្តជំនួយរហូតដល់ខែមិថុនា ឆ្នាំ ២០២៤។ លោក Wijaya បាននិយាយថា ប្រសិនបើថវិការដ្ឋមានគ្រប់គ្រាន់នោះ កម្មវិធីជំនួយអង្ករនេះអាចសម្រេចបានរហូត ដល់ប្រាំមួយខែខាងមុខ។ ក្នុងឆ្នាំ ២០២៣ Bulog បានចែកចាយអង្ករចំនួន ១,៤ លានតោនក្រោមកម្មវិធីជំនួយអង្ករនេះ៕

Comments

Related posts