ចិន ផ្តល់ ភ្លើង ខៀវ ឱ្យ នាំចូល ផ្លែ ឪឡឹក ពី ប្រទេសវៀតណាម

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a7-138

a6-139

អន្តរជាតិ៖ រដ្ឋបាល គយ ចិន បាន ប្រកាស ពី តម្រូវការ វិធានការ អនាម័យ សម្រាប់ ផ្លែ ឪឡឹក ដែល នាំ ចូល ពី ប្រទេស វៀតណាម ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ផ្លែឈើស្រស់ដែលបំពេញតាមស្តង់ដារទាំង នោះ នឹងត្រូវនាំចេញទៅកាន់ទីផ្សារតាមច្រកព្រំដែនដែលបានកំណត់ដូចដែលបានព្រមព្រៀងដោយទីភ្នាក់ងារគយចិន និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ ផ្លែ ឪឡឹក ដែល អនុញ្ញាត ឱ្យនាំ ចូល ទីផ្សារ ប្រទេស ចិន ត្រូវ មក ពី គ្រឹះស្ថាន ដាំដុះ និង កែច្នៃ ដែល ចុះ បញ្ជី ជាមួយ ក្រសួង វៀតណាម។ ទន្ទឹមនឹងនេះរដ្ឋបាលទូទៅនៃគយចិននឹងផ្ទៀងផ្ទាត់បញ្ជីអាជីវកម្មដែលផ្តល់ដោយអាជ្ញាធរវៀតណាម ហើយធ្វើបច្ចុប្បន្នភាពបញ្ជីនេះជាប្រចាំនៅលើគេហទំព័ររបស់ខ្លួន។ ស្ថិតិរបស់ចិនបង្ហាញថា នៅសល់ចន្លោះដ៏សន្ធឹកសន្ធាប់សម្រាប់កិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរ ដែលពាណិជ្ជកម្មកសិផលរបស់ពួកគេកំពុងកើនឡើងជាបន្តបន្ទាប់។ ក្នុងអំឡុងពេល ១១ ខែដំបូងមកនេះ ប្រទេសចិនបាននាំចូលផលិតផលកសិកម្មរបស់វៀតណាមមានតម្លៃជិត ៦,៣ ពាន់លានដុល្លារ ដែលកើនឡើងជាង ២០%៕

Comments

Related posts