អតិផរណារបស់ប្រទេសស្រីលង្កាមានការកើនឡើងតិចតួចនៅក្នុងខែធ្នូ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b14-4

b13-5

អន្តរជាតិ៖ នាយកដ្ឋានជំរឿន និងស្ថិតិ (DCS) បាននិយាយថា អតិផរណារបស់ប្រទេសស្រីលង្កាដែលត្រូវបានវាស់វែងដោយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់កូឡុំបូ (CCPI) បានកើនឡើងដល់ ៤ ភាគរយនៅក្នុងខែធ្នូពី ៣,៤ ភាគរយនៅក្នុងខែវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ DCS បាននិយាយនៅក្នុងការចេញផ្សាយចុងក្រោយរបស់ខ្លួនថា អតិផរណាអាហារបានកើនឡើងដល់ ០,៣ ភាគរយពី -៣,៦ ភាគរយនៅក្នុងខែវិច្ឆិកា ២០២៣។ DSC បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ អត្រាអតិផរណាសម្រាប់ក្រុមមិនមែនម្ហូបអាហារបានធ្លាក់ចុះមកត្រឹម ៥,៨ ភាគរយនៅក្នុងខែធ្នូ ពី ៦,៨ ភាគរយនៅក្នុងខែវិច្ឆិកា។ ការកើនឡើងតិចតួចនៃអតិផរណាភាគច្រើនគឺដោយសារតែការកើនឡើងនៃតម្លៃផ្ទះ ទឹក អគ្គិសនី សម្លៀកបំពាក់ ភេសជ្ជៈមានជាតិអាល់កុល និងថ្នាំជក់។ អតិផរណារបស់ប្រទេសស្រីលង្កាបាននិងកំពុងធ្លាក់ចុះជាលំដាប់ចាប់តាំងពីខែកញ្ញាឆ្នាំ ២០២២ នៅពេលដែល CCPI បានបង្ហាញថាអតិផរណាមានកម្រិត ៦៩,៨ ភាគរយ៕

Comments

Related posts