ប្រជាជនហ្គាស្សា "ហត់នឿយ" ចំពោះសង្រ្គាមគ្មានទីបញ្ចប់រវាងអ្នកគ្រប់គ្រងក្រុមហាម៉ាស់ និងអ៊ីស្រាអែល

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6542

IMG_6541

 

អន្តរជាតិ៖ កាលពីថ្ងៃសៅរ៍ការប្រយុទ្ធគ្នាបានកើតឡើងនៅទូទាំងតំបន់ហ្គាហ្សា ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនផ្លាស់ទីលំនៅបាននិយាយថា ពួកគេ "ហត់នឿយ" ចំពោះសង្រ្គាមគ្មានទីបញ្ចប់រវាងអ្នកគ្រប់គ្រងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ផ្សែងបានហុយពាសពេញទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ Gaza Strip ដែលជាការផ្តោតសំខាន់នៃការប្រយុទ្ធគ្នានាពេលថ្មីៗនេះនៅក្នុងសង្រ្គាមដែលត្រូវបានបង្កឡើងដោយការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។  ទីក្រុងនៅព្រំដែន Rafah ក្បែរប្រទេសអេហ្ស៊ីប ពោរពេញទៅដោយប្រជាជនហ្គាហ្សា ដែលស្វែងរកសុវត្ថិភាពពីការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន។ លោកស្រី Umm Louay Abu Khater អាយុ ៤៩ ឆ្នាំដែលបានភៀសខ្លួនពីផ្ទះរបស់នាងនៅ Khan Younis ទៅជ្រកកោននៅ Rafah បាននិយាយថា "គ្រប់គ្រាន់ហើយជាមួយនឹងសង្រ្គាមនេះ! ពេលនេះយើងអស់កម្លាំងទាំងស្រុង"។ លោកស្រី​បាន​និយាយ​ទៀតថា​ "យើង​ត្រូវ​ផ្លាស់​ទីលំនៅ​ឥត​ឈប់ឈរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​អាកាសធាតុ​ដ៏ត្រជាក់​ ហើយយើងត្រូវការពារពេលគ្រាប់បែក​ដែលធ្លាក់​មក​លើ​យើង​ទាំង​យប់​ទាំង​ថ្ងៃ"៕

Comments

Related posts