រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ទីក្រុងតូក្យូប្តេជ្ញាបន្តជួយគាំទ្រអ៊ុយក្រែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a6-43

a7-40

អន្តរជាតិ៖ លោកស្រី Yoko Kamikawa រដ្ឋមន្ត្រីការបរទេសជប៉ុនបាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគៀវថា ទីក្រុងតូក្យូបានប្តេជ្ញាចិត្តបន្តគាំទ្រអ៊ុយក្រែន ខណៈខួប ២ ឆ្នាំនៃការលុកលុយរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែនខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០២៤ លោកស្រី Kamikawa បានធ្វើសន្និសីទ សារព័ត៌មានមួយជាមួយសមភាគីអ៊ុយក្រែន លោក Dmytro Kuleba នៅឯទីក្រុងគៀវ ខណៈសំឡេងស៊ីរ៉ែនបានបន្លឺឡើង។ នាឱកាសនោះ លោកស្រីបាននិយាយដូច្នេះថា "ជប៉ុនប្ដេជ្ញាចិត្តគាំទ្រអ៊ុយក្រែនរហូតដល់សន្តិភាពត្រឡប់មក អ៊ុយក្រែនវិញ ខ្ញុំអាចដឹងអំពីស្ថានការណ៍នៅអ៊ុយក្រែនថាតើវាមានភាពតានតឹងប៉ុណ្ណានៅពេលនេះ"។ ដំណើរទស្សនកិច្ចរបស់លោកស្រីកើតឡើងចំពេលមានការវាយប្រហារកាន់តែខ្លាំងឡើងរវាងភាគីទាំងពីរនៃជម្លោះ។ លោកស្រី Kamikawa ដែលជាភ្ញៀវបរទេសដំបូងដែលមកទស្សនាអ៊ុយក្រែននៅឆ្នាំនេះបាននិយាយថា "ខ្ញុំថ្កោលទោស យ៉ាងខ្លាំងម្តងទៀត ចំពោះការវាយប្រហារដោយមីស៊ីលនិងយន្តហោះ ដ្រូនរបស់រុស្ស៊ី ជាពិសេសកាលពីថ្ងៃចូលឆ្នាំថ្មី"។ រដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះក៏បានប្រកាសថាទីក្រុងតូក្យូ "នឹងបែងចែកប្រាក់ចំនួន ៣៧ លានដុល្លារអាមេរិក ដើម្បីផ្តល់ប្រព័ន្ធស្វែងរកយន្តហោះដ្រូន"។ លោកស្រីបានបន្ថែមថា ប្រទេសជប៉ុនក៏នឹងផ្គត់ផ្គង់ដល់អ៊ុយក្រែនផងដែរ នូវម៉ាស៊ីនភ្លើងចំនួន ៥ ដើម្បីជួយអ៊ុយក្រែនក្នុងរដូវរងារ ខណៈរស្ស៉ីកំពុងបង្កើនការវាយប្រហារ៕

Comments

Related posts