វៀតណាម មាន គោលដៅ ទទួល បាន ប្រាក់ ចំណូល ៣,៥ ពាន់ លាន ដុល្លារ ពី ការ នាំ ចេញ ទុរេន ក្នុង ឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a2-162

a-137

a1-163

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ប្រទេសនេះថា ការនាំចេញទុរេនរបស់ប្រទេសវៀតណាមកំពុងឆ្ពោះទៅរកប្រាក់ចំណូលចំនួន ៣,៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ បន្ទាប់ពីកើនឡើងចំនួន ៥ ដងមានចំនួនជាង ២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមន៍ផ្លែឈើ និងបន្លែវៀតណាមបានមានប្រសាសន៍ថា ការនាំចេញទុរេនអាចឈានដល់ ៣,៥ ពាន់លានដុល្លារនៅឆ្នាំនេះដោយសារទិន្នផលទុរេនកាន់តែខ្ពស់គួបផ្សំនឹងផ្ទៃដីដាំដុះកាន់តែច្រើន និងកន្លែងវេចខ្ចប់ត្រូវបានផ្តល់លេខកូដសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។ លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបាននិយាយថា ប្រសិនបើពិធីសារស្តីពីការនាំចេញទុរេនក្លាសេត្រូវបានចុះហត្ថលេខាជាមួយប្រទេសចិននៅឆ្នាំ ២០២៤ ការនាំចេញទុរេនរបស់វៀតណាមនឹងកើនឡើងបន្ថែមទៀត។ ទុរេន វៀតណាម ឥឡូវ ត្រូវ បាន នាំ ចេញ ទៅ កាន់ ទីផ្សារ ចំនួន ៨ ក្នុង នោះ ប្រទេស ចិន មាន ចំនួន ៩៧ ភាគរយ នៃ ទំហំ នាំ ចេញ សរុប។ កាលពីឆ្នាំមុន ប្រាក់ចំណូលពីការនាំចេញទុរេនរបស់វៀតណាមបានធ្លាក់ចុះ ២,២ ពាន់លានដុល្លារដែលស្មើនឹងជិត ៤០ ភាគរយនៃការនាំចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេស៕

Comments

Related posts