ការ នាំ ចេញ ម្រេច របស់ វៀតណាម ឃើញ ថា បរិមាណ មានការកើនឡើង ប៉ុន្តែតម្លៃ បានធ្លាក់ ចុះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a33-9

a32-8

អន្តរជាតិ៖ VnExpress បានរាយការណ៍ដោយដកស្រង់សម្តីរបស់គយវៀតណាមថា បរិមាណនាំចេញម្រេចរបស់វៀតណាមបានកើនឡើង ១៦,៦ ភាគរយដែលមានចំនួនដល់ទៅ ២៦៧,០០០ តោនក្នុងឆ្នាំ ២០២៣ ខណៈដែលតម្លៃបានធ្លាក់ចុះ ៦ ភាគរយមកនៅត្រឹម ៩១២ លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការធ្លាក់ចុះនៃតម្លៃនេះត្រូវបានសន្មតថាជាការថយចុះនៃតម្លៃជាមធ្យមនៃម្រេចនាំចេញដែលឈានដល់ ៣,៤២០ ដុល្លារក្នុងមួយតោនក្នុងឆ្នាំ ២០២៣ ដោយធ្លាក់ចុះ ១៩,៤ ភាគរយពីឆ្នាំ ២០២២។ ម្រេចខ្មៅបង្កើតបានភាគច្រើននៃការនាំចេញចំនួន ៧១,២ ភាគរយ ខណៈដែលចំនួននៅសល់ជាម្រេចស។ សហរដ្ឋអាមេរិក ចិន ឥណ្ឌា និងអាល្លឺម៉ង់នៅតែជាប្រទេសនាំចូលម្រេចដ៏ធំបំផុតរបស់វៀតណាមកាលពីឆ្នាំមុន។ យោងតាមសមាគមម្រេច និងគ្រឿងទេសវៀតណាម ការនាំចេញម្រេចនៅឆ្នាំ ២០២៤ ត្រូវបានព្យាករណ៍ថានឹងនៅតែស្ថិតក្នុងកម្រិតទាប ដោយសារការផ្គត់ផ្គង់ក្នុងស្រុកខ្វះខាត។ សារពើភ័ណ្ឌចាប់ពីឆ្នាំ ២០២៣ រហូតមកដល់ឆ្នាំនេះបានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំដែលនឹងជំរុញឱ្យតម្លៃម្រេចកើនឡើង៕

Comments

Related posts