ប្រេស៊ីល បង្ហាញការគាំទ្រចំពោះករណីប្រល័យពូជសាសន៍របស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7670

IMG_7676

អន្តរជាតិ៖ ប្រទេសប្រេស៊ីលបានសម្តែងការគាំទ្រចំពោះសំណុំរឿងដែលដឹកនាំដោយអាហ្វ្រិកខាងត្បូង នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង ២៣,០០០ នាក់ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការសម្រេចចិត្តរបស់ប្រេស៊ីលបែបនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីលបានជួបជាមួយលោក Ibrahim Al-Zaben ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន នៅទីក្រុង Brasilia ។ ទោះបីជាលោក Lula បានបញ្ជាក់ថា រដ្ឋបាលរបស់លោកបានថ្កោលទោសភ្លាមៗ ចំពោះការវាយប្រហាររបស់ពួក ហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលាក៏ដោយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា "សកម្មភាពបែបនេះមិនបង្ហាញពីភាពត្រឹមត្រូវនៃការប្រើប្រាស់កម្លាំងមិនរើសមុខម្តងហើយ ម្តងទៀត និងមិនសមាមាត្ររបស់អ៊ីស្រាអែលប្រឆាំងនឹងជនស៊ីវិលនោះទេ"។ ក្រសួងការបរទេសរបស់ប្រទេសប្រេស៊ីលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Lula បានសម្តែងការគាំទ្រចំពោះករណីរបស់អាហ្វ្រិកខាងត្បូងក្នុងទិដ្ឋភាព "ការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ" ដោយមានគោលបំណងបញ្ជាឱ្យ "អ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាព និងវិធានការនានាដែលអាចឈានដល់ការ ប្រល័យពូជសាសន៍ ឬឧក្រិដ្ឋកម្មពាក់ព័ន្ធ"៕

Comments

Related posts