ប៉ូឡូញ និងអ៊ុយក្រែន ឯកភាពគ្នាក្នុងការបញ្ចប់ជម្លោះនយោបាយឱ្យបានឆាប់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8706

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីប៉ូឡូញ និងប្រធានាធិបតីអ៊ុយក្រែន បានសន្យាដោះស្រាយជម្លោះនយោបាយ ដែលបង្អាក់ដល់សម្ព័ន្ធភាពនៃប្រទេសទាំងពីរក្នុងសម័យសង្គ្រាម និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ខណៈការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែនឈានចូលដល់ឆ្នាំទី ៣។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters ។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន លោក Donald Tusk ជានាយករដ្ឋមន្រ្តីប៉ូឡូញ បានចែករំលែកនូវសារជាមិត្តភាពជូនចំពោះលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយនិយាយថាប្រទេសទាំងពីរ "បានឈានដល់ការយល់ឃើញរួមគ្នា" ជុំវិញការតវ៉ារបស់កសិករប៉ូឡូញ និងក្រុមអ្នកដឹកទំនិញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក Tusk បានគូសបញ្ជាក់ថា "ប៉ូឡូញ នឹងធ្វើគ្រប់យ៉ាងដើម្បីបង្កើនឱកាសឱ្យអ៊ុយក្រែនឈ្នះក្នុងសង្រ្គាមជាមួយរុស្ស៉ី"។ លោក ហ្សេលេនស្គី បានថ្លែងថា "យើងយល់ពីជម្រៅនៃហេតុផលដែលនាំឱ្យកើតមានស្ថានភាពបែបនេះ ប៉ុន្តែសូមទាញការយកចិត្តទុកដាក់ជាមុន និងសំខាន់បំផុតចំពោះទំហំនៃការគំរាមកំហែងចំពោះមុខ សម្រាប់ប្រជាជនរបស់យើង ហើយសូមស្វាគមន៍ចំពោះការធ្វើការរបស់ទីក្រុងវ៉ាសូវីលើបញ្ហានេះ"។ លោក ហ្សេលេនស្គី និងលោក Tusk ក៏បានសាទរចំពោះផែនការផលិតអាវុធរបស់ប្រទេសទាំងពីរ ដែលលោក ហ្សេលេនស្គី ធ្លាប់បង្ហោះសារលើបណ្តាញសង្គម X ថាមានការពិភាក្សាគ្នាអំពីទម្រង់នៃកិច្ចសហប្រតិបត្តិការថ្មី ដើម្បីទិញអាវុធក្នុងទ្រង់ទ្រាយធំសម្រាប់បំពេញតម្រូវការរបស់អ៊ុយក្រែន៕

Comments

Related posts