នៅក្នុងខែមករា ការនាំចេញសំខាន់ៗរបស់សិង្ហបុរីបានកើនឡើង ១៦,៨%

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0668

IMG_0673-1

អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងាររដ្ឋាភិបាល Enterprise Singapore បានឱ្យដឹងថា នៅក្នុងខែមករា ការនាំចេញ ក្នុងស្រុកដែលមិនមែនប្រេង (NODX) នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើង ១៦,៨ ភាគរយបន្ទាប់ពីការធ្លាក់ចុះ ១,៥ ភាគរយកាលពីខែធ្នូឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ Enterprise Singapore បាននិយាយថា ការនាំចេញសរុបនៃទីក្រុង-រដ្ឋបានកើនឡើង ១៦,៧ ភាគរយបើធៀបនឹងខែមករាឆ្នាំមុន ហើយការនាំចូលសរុបបានកើនឡើង ១១,១ ភាគរយ។ ទិន្នន័យបានបង្ហាញថា ចិនដីគោក តំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន និងសហរដ្ឋអាមេរិក គឺជាអ្នករួមចំណែកកំពូលនៅក្នុងកំណើននេះ។ ការនាំចេញក្នុងស្រុកដែលមិនមែនប្រេង NODX ទៅកាន់ប្រទេសចិនដីគោក បានកើនឡើង ១០១,៣ ភាគរយនៅក្នុងខែមករា ដែលជំរុញដោយកំណើនដ៏សំខាន់នៅក្នុងគ្រឿងម៉ាស៊ីនឯកទេស មាសមិនមែនរូបិយវត្ថុ និងឧបករណ៍វាស់វែង។ យោងតាមទីភ្នាក់ងារបានឱ្យដឹងថា ការនាំចេញប្រេងក្នុងស្រុករបស់សិង្ហបុរីបានកើនឡើង ៦,២ ភាគរយនៅក្នុងខែមករា៕

Comments

Related posts