ប្រទេសឥណ្ឌូណេស៊ីកំណត់គោលដៅភូមិទេសចរណ៍ចំនួន ៦,០០០ ក្នុងឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1019-1

IMG_1020

IMG_1023-1

អន្តរជាតិ៖ ឥណ្ឌូណេស៊ី​កំពុង​កំណត់​គោលដៅ​បង្កើត​ភូមិ​ទេសចរណ៍​ឱ្យ​បាន​ចំនួន​ ៦,០០០​ នៅ​ទូទាំង​ឆ្នាំ​២០២៤ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Sandiaga Salahuddin Uno រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ីបានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Bogor ភាគខាងលិច ថា ភូមិទេសចរណ៍ចំនួន ៦,០០០ នេះនឹងអាចរួមចំណែក ៤,៥% ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ជាតិ។ លោកបានមានប្រសាសន៍ថា នៅពេលដែលគោលដៅត្រូវបានសម្រេច វានឹងបង្កើតការងារចំនួន ៤,៤ លាននៅក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រឌិតដោយលោកបានបន្ថែមថា មានកំណើនវិជ្ជមាន ៣០% ក្នុងការទស្សនាភូមិទេសចរណ៍ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ រហូតមកដល់ពេលនេះមានភូមិទេសចរណ៍ចំនួនពីរនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលត្រូវបានចាត់ទុកថាល្អបំផុតនៅកម្រិតពិភពលោក គឺភូមិទេសចរណ៍ Nglanggeran នៅ Yogyakarta និងភូមិទេសចរណ៍ Panglipuran នៅកោះបាលី៕

Comments

Related posts