ប្រទេសស្រីលង្កា បង្កើតកំណត់ត្រាប្រាក់ចំណូលពីទេសចរណ៍ក្នុងរយៈពេល ៤៥ ថ្ងៃដំបូងនៃឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1095

IMG_1101

IMG_1099

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសស្រីលង្កាបានរកប្រាក់ចំណូលបានច្រើនបំផុតពីទេសចរណ៍ក្នុងរយៈពេល ៤៥ ថ្ងៃដំបូងនៃឆ្នាំនេះដែលស្មើនឹង ៧ ពាន់លានរូពី (ប្រហែល ២២,៤ លានដុល្លារអាមេរិក) ពីភ្ញៀវទេសចរចំនួន ៣០៦,៧០៨ នាក់ ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua។ បើយោងតាមអ្នកសង្កេតការណ៍បានឱ្យដឹងថា មានការកើនឡើងនៃវិស័យទេសចរណ៍នៅក្នុងប្រទេសស្រីលង្កា ហើយប្រទេសនេះកំពុងមើលឃើញការមកដល់នៃភ្ញៀវទេសចរប្រហែល ៩,០០០ នាក់ជារៀងរាល់ថ្ងៃ។ បើតាមការដកស្រង់សម្តីរបស់អាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កាបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ប្រទេសឥណ្ឌា អូស្ត្រាលី ចិន ឥណ្ឌា និងរុស្សី ស្ថិតក្នុងចំណោមក្រុមអ្នកទេសចរដ៏ធំបំផុតទៅកាន់ប្រទេសស្រីលង្កា។ យោងតាមទិន្នន័យផ្លូវការ ភ្ញៀវទេសចរជាង ១,៤៨ លាននាក់បានទៅទស្សនាប្រទេសស្រីលង្កាក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើង ២ ដងបើធៀបនឹងឆ្នាំមុន។ ប្រទេសស្រីលង្កាមានគោលបំណងចង់ឱ្យភ្ញៀវទេសចរកើនលើសពីចំនួន ២,៥ លាននាក់ដែលបានកត់ត្រាក្នុងឆ្នាំ ២០១៧៕

Comments

Related posts