លោក ចូ បៃដិន ថាបទឈប់បាញ់នៅហ្កាហ្សា ស្ថិតក្នុងដៃរបស់ក្រុមហាម៉ាស ខណៈខែរ៉ាម៉ាឌនកាន់តែខិតជិតមកដល់

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_3206

IMG_3212

 

អន្តរជាតិ៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបាននិយាយថា បទឈប់បាញ់កំពុងស្ថិតនៅក្នុងដៃ របស់ក្រុមហាម៉ាស ដើម្បីធ្វើការសម្រេចចិត្តថាតើពួកគេនឹងទទួលយកបទឈប់បាញ់ជាមួយអ៊ីស្រាអែល ក្នុងតំបន់ហ្កាហ្សា ដែរឬក៏អត់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ខណៈក្រុមអ្នកចរចាបាន ជួបប្រជុំគ្នាឈានចូលដល់ថ្ងៃទី៣ ដោយមិនទាន់មានសញ្ញាថាអាចនឹងមានច្រកចេញនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ក្រុមអ្នកចរចាមកពីក្រុមហាម៉ាស កាតា និងអេហ្ស៊ីប កំពុងស្ថិតក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាគ្នាស្វែងរកច្រកចេញសម្រាប់ បទឈប់បាញ់រយៈពេល ៤០ ថ្ងៃនៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈខែ រ៉ាម៉ាឌន ដែលជាខែតមអាហារនៅពេលថ្ងៃរបស់អ្នកកាន់សាសនាអ៊ីស្លាម នឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ក្រោយនេះ។ នៅចំពោះមុខអ្នកសារព័ត៌មាន លោក បៃដិន បានកត់សម្គាល់ថា "បច្ចុប្បន្នអ្វីៗគឺវាអាស្រ័យទៅលើការ សម្រេចចិត្តរបស់ក្រុមហាម៉ាស ស្របពេលអ៊ីស្រាអែលកំពុងផ្ដល់កិច្ចសហការ តែប្រសិនបើការ ប្រយុទ្ធគ្នា នៅតែបន្តធ្វើឡើងនៅក្នុងខែរ៉ាម៉ាឌន នោះវានឹងក្លាយជារឿងគ្រោះថ្នាក់ ជាទីបំផុត"។ អ៊ីស្រាអែលក៏បានបញ្ជាក់ដែរថាខ្លួនគ្រាន់តែមានបំណងផ្អាកសង្រ្គាមជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងតែប៉ុណ្ណោះ ដោយនៅតែទទូចដដែលថានឹងមិនបញ្ឈប់សង្រ្គាមនោះទេ រហូតទាល់តែក្រុមហាម៉ាស ត្រូវបានកម្ទេច៕

Comments

Related posts