ការ នាំ ចេញ ឈើ គ្រឿង សង្ហារិមឈើវៀតណាម មាន ការ ស្ទុះ ងើប ឡើង វិញ យ៉ាង ខ្លាំង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a9-189

a10-158

អន្តរជាតិ៖ លោក Tran Ngoc Liem ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) សាខាទីក្រុងហូជីមិញ បាននិយាយថា ទោះបីជាមានការប្រឈមដ៏គួរឱ្យភ័យខ្លាចក៏ដោយការនាំចេញឈើ និងគ្រឿងសង្ហារិមឈើរបស់វៀតណាមបានបង្ហាញពីសញ្ញានៃការងើបឡើងវិញចាប់តាំងពីចុងឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ លោក Liem បាននិយាយថា ការនាំចេញផលិតផលក្នុងខែធ្នូ ឆ្នាំ ២០២៣ បានកើនឡើង ១០,៣% ដែលមានចំនួន ១,៦ ពាន់លានដុល្លារ ខណៈដែលក្នុងខែមករាកើនឡើង ១០,២% ដែលមានចំនួនជិត ១,៨ ពាន់លានដុល្លារ។ លោកបន្តថា នេះជាផលិតផលតែមួយគត់ក្នុងវិស័យកសិកម្ម ដែលមានតម្លៃនាំចេញលើសពី ១ ពាន់លានដុល្លារក្នុងរយៈពេលមួយខែ ហើយទីផ្សារ នាំចេញសំខាន់ៗចំនួន ៣២ ក្នុងចំណោម ៤៥ ឃើញថាមានកំណើន។ កំណើននៃការនាំចេញត្រូវបានកត់ត្រានៅក្នុងទីផ្សារមួយចំនួនក្នុងឆ្នាំ ២០២៣ ដូចជាប្រទេសឥណ្ឌា (២៨៨%) ប៉េរូ (១១១%) តួកគី (៩០%) និងន័រវេស (៥៣%)៕

Comments

Related posts