សហរដ្ឋអាមេរិក ទម្លាក់ជំនួយមនុស្សធម៌តាមយន្ដហោះជាលើក ទី៥ ក្នុងតំបន់ហ្កាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a12-158

a13-143

អន្តរជាតិ៖ សហរដ្ឋអាមេរិកបានទម្លាក់ជំនួយមនុស្សធម៌តាមផ្លូវអាកាសជាស្បៀងច្រើនជាង ៤១,០០០ កញ្ចប់ក្នុងតំបន់ហ្កាហ្សា ហើយនេះគឺជាប្រតិបត្តិការលើកទី៥ នៅក្នុង ខែមីនា ដើម្បីផ្ដល់ជំនួយចាំបាច់ដល់ប្រជាជនប៉ាឡេស្ទីនដែលកំពុងរស់នៅរងទុក្ខដោយសារសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ទីបញ្ជាការកណ្ដាលអាមេរិក CENTCOM បានឱ្យដឹងថាយន្ដហោះយោធាអាមេរិកបានទម្លាក់ជំនួយជាស្បៀង ៤១,៤០០ កញ្ចប់ និងទឹក ២៣,០០០ ដបទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សា ខណៈអ៉ីស្រាអែលនៅតែបន្តរាំងខ្ទប់ការផ្ដល់ជំនួយមនុស្សធម៌ចូលតំបន់ហ្កាហ្សាតាមផ្លូវគោក។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដឹកនាំប្រតិបត្តិការទម្លាក់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនក្នុងតំបន់ហ្កាហ្សាលើកដំបូងកាលពីថ្ងៃទី២ ខែមីនា ជាមួយជំនួយជាស្បៀង ៣៨,០០០ កញ្ចប់ និងកាលពីថ្ងៃអង្គារ ៣៦,០០០ កញ្ចប់ព្រមទាំង ៣៨,០០០ កញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ និង ១១,៥០០ កញ្ចប់កាលពីថ្ងៃសុក្រ។ ប៉ុន្តែក្រុមអ្នកធ្វើការងារពាក់ព័ន្ធនឹងកិច្ចការមនុស្សធម៌បាននិយាយថា ការទម្លាក់ជំនួយបែបនេះគឺមិនគ្រប់គ្រាន់ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ ដែល ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាកំពុងប្រឈមនោះទេ៕

Comments

Related posts