អ៊ុយក្រែន រិះគន់ការអំពាវនាវរបស់សម្ដេចប៉ាប ឱ្យទីក្រុងកៀវ "លើកទង់ស" ចរចាជាមួយរុស្ស៉ី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a13-144

a14-138

អន្តរជាតិ៖ អ៊ុយក្រែនបានច្រានចោលទាំងការខឹងសម្បារចំពោះការអំពាវនាវឱ្យរបស់សម្ដេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស ឱ្យទីក្រុងកៀវ ចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី និងគួរតែមានភាពក្លាហានដើម្បី "លើកទង់ស" ហើយប្ដេជ្ញាថានឹងមិនទម្លាក់អាវុធសុំចុះចាញ់រុស្ស៉ីដាច់ខាត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ភាពចម្រូងចម្រាសនៃការអត្ថាធិប្បាយរបស់សម្ដេចប៉ាប កើតមានឡើងក្នុងពេលក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ការបាញ់ផ្លោងរបស់រុស្ស៉ីក្នុងតំបន់ភាគខាងកើតបានសម្លាប់ មនុស្ស ៣នាក់កាលពីថ្ងៃអាទិត្យ។ អ៊ុយក្រែនក៏បានអះអាងផងដែរថាទីក្រុងមូស្គូបានបាញ់មីស៊ីលលើតំបន់ Kharkiv ស្ថិតនៅភាគឦសាននៃប្រទេស និងវាយប្រហារដោយយន្ដហោះដ្រូននៅតំបន់ភាគកណ្ដាល និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ ចំណែកខាងរុស្ស៉ីវិញបានឱ្យដឹងថាស្ត្រីម្នាក់ត្រូវបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើភូមិមួយក្បែរតំបន់ព្រំដែន។ ការអត្ថាធិប្បាយរបស់សម្ដេចប៉ាប នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានដុតបញ្ឆេះកំហឹងក្នុងទីក្រុងកៀវ បន្ទាប់ពីទ្រង់មានបន្ទូលថា អ៊ុយក្រែនគួរតែចរចាជាមួយរុស្ស៉ី ដែលកំពុងគ្រប់គ្រងទឹកដីមួយផ្នែកធំរបស់អ៊ុយក្រែន។ ប៉ុន្តែជាការឆ្លើយតបលោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានបញ្ជាក់ថា "ទង់របស់យើងគឺមានពណ៌លឿង និងពណ៌ខៀវ។ នេះគឺជាទង់តំណាងឱ្យជីវិត ការស្លាប់ និងជ័យជម្នះរបស់ពួកយើង។ យើងនឹងមិនលើកទង់ផ្សេងជាដាច់ខាត"៕

Comments

Related posts