ក្រសួងព័ត៌មានបើកសិក្ខាសាលាស្តីពី៖ ថវិកាសមិទ្ធកម្ម ជូនដល់ថ្នាក់ ដឹកនាំ និងមន្ត្រីរាជការក្រសួង ក្នុងជំហាននៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤

a4-233

a-205

a5-226

a3-237

a7-216

a2-230

a6-216

MC. ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាស្តីពី៖ ថវិកាសមិទ្ធកម្ម នៅក្នុងខេត្តសៀម រាប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ និងទី១២ ខែមីនា ឆ្នាំ២០២៤ ជូនដល់សិក្ខាកាម ចំនួន១៥០នាក់ អញ្ជើញមកពីក្រសួង និងមន្ទីរព័ត៌មានរាជធានីខេត្តទាំង២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងពាក់ព័ន្ធ មន្ត្រីទទួលបន្ទុកថវិកា មកពីគ្រប់អគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន លោក លោកស្រី ប្រធានមន្ទីរព័ត៌មានរាជធានីខេត្ត ព្រមទាំងមន្ត្រីទទួលបន្ទុកថវិកាមកពីបណ្តារាជធានីខេត្ត។
 
   ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ក្នុងឱកាសនោះថា សិក្ខាសាលាស្តីពី ថវិកាសមិទ្ធកម្ម គឺដើម្បីចែករំលែកនូវចំណេះដឹង ជាពិសេសជាផ្នែកមួយនៃការពង្រឹងសមត្ថភាពមន្ត្រី ទៅលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ឯកឧត្តមថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់បំផុត សម្រាប់ក្រសួងព័ត៌មាន ព្រោះវាជាការចាប់ផ្តើមនៃទំព័រថ្មីរបស់ក្រសួង ដោយអនុវត្តទៅលើគោលនយោ បាយរបស់រាជរដ្ឋាភិបាល ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល ទៅលើការដ្ឋានកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកស្ថិតក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានបន្តអនុវត្តនូវការដ្ឋានកំណែទម្រង់ចំនួន៤ ឬកំណែទម្រង់៣បូក១។ នោះគឺសំដៅទៅលើកំណែទម្រង់ រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈកា និងវិសហមជ្ឈកា និងកំណែទម្រង់វិស័យយុត្តិធម៌ ដែលបានខិតខំប្រឹងប្រែងអស់រយៈពេលជាយូរណាស់មកហើយ។ ឯកឧត្តមថា នៅក្នុងអណត្តិទី៧នេះ យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទីមួយ ត្រូវបានអនុវត្ត និងនៅសល់យុទ្ធសាស្ត្របញ្ចកោណ ៤ដំណាក់កាលទៀត។ ពីព្រោះរយៈពេលនេះការកសាងប្រទេស យុទ្ធសាស្ត្រនេះមានរយៈពេល២៥ ឆ្នាំ ដើម្បីធ្វើឱ្យកម្ពុជាចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនាពេលនេះ ចូលទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចបង្គោលចរនៅក្នុងឆ្នាំ២០៥០ គឺប្រទេសដែលមានចំណូលខ្ពស់។ អ្វីជាមូលដ្ឋានដែលឆ្ពោះទៅទាំងនោះ ការពង្រឹងប្រសិទ្ធភាពស្ថាប័ន ជាចំណុចដែលសំខាន់ ហើយការដ្ឋានកំណែទម្រង់ ៣បូក១នេះ នៅតែជាអត្ថិភាពបន្ត។ ដូច្នេះការអនុវត្តកំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ជាប្រព័ន្ធគ្រប់គ្រងដែលធានាឱ្យថវិកាអាចវិភាជន៍ និងប្រើប្រាស់ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព។ ឯកឧត្តមថា អនុវត្តក្របខ័ណ្ឌនៃការធ្វើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈសំខាន់ណាស់ គឺសន្សំសំចៃថវិកា តម្រង់ទិសឱ្យចំទៅលើការចំណាយ ហើយទទួលបាននូវសមិទ្ធផល ទាំងនេះហើយគឺជាការគ្រប់គ្រងប្រកបដោយតម្លាភាព និងប្រសិទ្ធភាពទៅលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
 អ៊ីចឹងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ទីមួយគឺជាប្រព័ន្ធគ្រប់គ្រងដែលធានាឱ្យថវិកាអាចវិភាជន៍ និងប្រើប្រាស់ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព ទីពីរគឺជាការកែលម្អប្រព័ន្ធគ្រប់គ្រងទាំងមូលជាជំហានៗ ពីការផ្តោតលើការត្រួតពិនិត្យធាតុចូលនៃមជ្ឈកា ទៅការតាមដាននិងវាយតម្លៃលើលទ្ធផលនិងវិមជ្ឈកា។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជឿជាក់ថា អ្វីដែលមន្ត្រីរាជការក្រសួងទទួលនូវព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធជាមួយថវិកាសមិទ្ធកម្ម បានពីក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនេះ នឹងចូលរួមកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ទៅលើដំណើរការនៃកំណែទម្រង់ការប្រើប្រាស់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាចូលរួមនៅក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកិច្ចការងារពីរសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពស្ថាប័ន ដើម្បីឱ្យស្ថាប័នបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

Comments

Related posts