សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការជំរុញការវិនិយោគ គឺមានការលើកទឹកចិត្ដជាច្រើន និងធានាសន្ដិសុខ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការជំរុញការវិនិយោគ គឺមានការលើកទឹកចិត្ដជាច្រើន និងធានាសន្ដិសុខ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញពិនិត្យការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ ។

យោងតាមរបាយការណ៍សង្ខេប បានបង្ហាញថាវឌ្ឍនភាព និងថវិកាចំណាយសម្រាប់ការសាងសង់ និងការដោះស្រាយផលប៉ះពាល់ រួមមាន ជំហានទី១ នៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ ៦៦,១% ហើយបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារ។ ចំនួនបុគ្គលិក និងជាងកម្មករសរុបដែលកំពុងបម្រើការងារ ក្នុងគម្រោងអាកាស យានដ្ឋានអន្តរជាតិតេជោមានចំនួន ១៥,៩០៤ នាក់ក្នុងនោះ មាន៥៣៥ នាក់ជាជនជាតិបរទេស។photo_2024-03-12_09-07-13

Comments

Related posts