ការនាំចេញម្រេចរបស់វៀតណាមក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះក្នុងបរិមាណ ប៉ុន្តែបានកើនឡើងនៅក្នុងតម្លៃ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_3780-1

IMG_3777

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទថា ការនាំចេញម្រេចរបស់វៀតណាមក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះក្នុងបរិមាណ ប៉ុន្តែបានកើនឡើងនៅក្នុងតម្លៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។   យោងតាមក្រសួងបានឱ្យដឹងថា វៀតណាមបាននាំចេញម្រេចចំនួន ៣៥,០០០ តោនដែលមានតម្លៃ ១៤៣ លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ១២,៣ ភាគរយនៅក្នុងបរិមាណ ប៉ុន្តែកើនឡើង ១២,៩ ភាគរយនៅក្នុងតម្លៃ។ ទីផ្សារនាំចេញម្រេចវៀតណាមធំជាងគេគឺសហរដ្ឋអាមេរិកដែលមានចំនួន ២៩ ភាគរយនៃបរិមាណ បន្ទាប់មកគឺឥណ្ឌា និងអាល្លឺម៉ង់។ ក្នុងរយៈពេលពីរខែ ម្រេចវៀតណាមត្រូវបានលក់ក្នុងតម្លៃ ៤,០៤១ ដុល្លារក្នុងមួយតោនជាមធ្យម កើនឡើង ២៨,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមសមាគមម្រេច និងគ្រឿងទេសវៀតណាម ការផ្គត់ផ្គង់ម្រេចរបស់វៀតណាមត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះពី ១០ ទៅ ១៥ ភាគរយនៅឆ្នាំនេះ។ កាល​ពី​ឆ្នាំ​មុនប្រទេស​នេះ​រក​ចំណូល​បាន ៩១២ លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ម្រេច ២៦៧,០០០ តោន៕

Comments

Related posts