រដ្ឋាភិបាលអាហ្វហ្គានីស្ថានគាំទ្រគម្រោងចំនួន ១៤២ ដែលមានតម្លៃ ៥៦៥ លានដុល្លារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_3854

IMG_3857

អន្តរជាតិ៖ ឧបនាយករដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចបាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មការលទ្ធកម្មជាតិរបស់រដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថានបានគាំទ្រគម្រោងចំនួន ១៤២ ដែលមានតម្លៃ ៤០ ពាន់លានដុល្លារអាហ្វហ្គានីស្ថាន (ប្រហែល ៥៦៥ លានដុល្លារអាមេរិក)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ សេចក្តីថ្លែងការណ៍បាននិយាយថា គម្រោងនេះនឹងត្រូវបានអនុវត្តនៅក្នុងវិស័យថែទាំសុខភាព អគ្គិសនី ការដឹកជញ្ជូន កសិកម្ម ទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត និងសេវាកម្មពាក់ព័ន្ធនៅក្នុងរដ្ឋធានីកាប៊ុល និងខេត្តទាំង ៣៣ ក្នុងប្រទេស។ សេចក្តីថ្លែងការណ៍បាននិយាយថា គោលបំណងនៃគម្រោងដែលបានអនុម័តគឺដើម្បីប្រើប្រាស់ផលិតផលក្នុងស្រុក លើកកម្ពស់ការអភិវឌ្ឍខេត្តប្រកបដោយតុល្យភាព និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ ចាប់តាំងពីឡើងកាន់អំណាចក្នុងខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីការដកទ័ពដែលដឹកនាំដោយសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានអនុវត្តគម្រោងប្រើប្រាស់សាធារណៈរាប់រយនៅក្នុងរដ្ឋធានីកាប៊ុល និងខេត្ត ពីថវិកាក្នុងស្រុករបស់ខ្លួន៕

Comments

Related posts