វៀតណាម កំណត់ គោលដៅ នាំ ចេញ បន្លែ ផ្លែឈើ ចំនួន ៧ ពាន់ លាន ដុល្លារ ក្នុង ឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_4618-1

IMG_4624-1

IMG_4619

អន្តរជាតិ៖ វិស័យផ្លែឈើ និងបន្លែត្រូវបានគេសង្ឃឹមថានឹងនៅតែជាចំណុចដ៏ល្អនៅឆ្នាំ ២០២៤ ខណៈដែលអាជីវកម្មជាច្រើនបានរាយការណ៍ថា ការបញ្ជាទិញគឺពេញរហូតដល់ចុងត្រីមាសទីមួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ ទោះបីជាការនាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិកត្រូវបានព្យាករណ៍ថា ត្រូវបានរារាំងដោយភាពតានតឹងនៅសមុទ្រក្រហមក៏ដោយ ក៏ការ នាំចេញទៅកាន់ប្រទេសចិននឹងត្រូវបានជំរុញដោយទុរេន ផ្លែស្រកានាគ ខ្នុរ ចេក និងស្វាយ។ ទុរេនត្រូវបានគេរំពឹងថានឹងនាំមកនូវប្រាក់ចំណូលចំនួន ៣,៥ ពាន់លានដុល្លារ បន្ទាប់ពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងរដ្ឋបាលទូទៅនៃគយប្រទេសចិនបានចុះហត្ថលេខាលើពិធីសារស្តីពីតម្រូវការកាលពីឆ្នាំមុន។ យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមបានកើនឡើងដល់ ៥,៦ ពាន់លានដុល្លារកាលពីឆ្នាំមុនដែរកើនឡើងជាង ៦០%។ ប្រទេស ដែល នាំចូល បន្លែ ផ្លែឈើ វៀតណាម ច្រើនជាងគេ គឺ ចិន អាមេរិក សាធារណរដ្ឋ កូរ៉េ និង ជប៉ុន ៕

Comments

Related posts