មនុស្ស រាប់ ពាន់ នាក់ ភៀស ខ្លួន ចេញ ពី ផ្ទះ សំបែង ខណៈ ទឹក ជំនន់ បាន វាយ ប្រហារ កោះ ជ្វា កណ្តាល របស់ ឥណ្ឌូនេស៊ី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_4632

IMG_4636-1

IMG_4637-1

អន្តរជាតិ៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់បានរាយការណ៍ថា មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅក្នុងកោះជ្វាកណ្តាលរបស់ឥណ្ឌូនេស៊ី ខណៈដែលទឹកជំនន់បានបំផ្លិចបំផ្លាញតំបន់នេះកាលពី ចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺតំបន់ Demak ដែលមានមនុស្សជាង ២២,០០០ នាក់ត្រូវបានគេរាយការណ៍ថាកំពុងស្នាក់នៅកន្លែងបណ្តោះអាសន្នដោយសារតែទឹកជំនន់។ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ ភូមិចំនួន ៨៩ ក្នុងសង្កាត់ចំនួន ១១ ត្រូវបានជន់លិចក្នុងជម្រៅចាប់ពី ៣០សង់ទីម៉ែត្រ ដល់ជាង ៨០សង់ទីម៉ែត្រ។ ទឹកជំនន់កាន់តែអាក្រក់ឡើងនៅក្នុងទីក្រុង Demak បន្ទាប់ពីទំនប់វារីអគ្គិសនីនៅទន្លេ Wulan បានដួលរលំ និងកាត់ផ្តាច់ផ្នែកមួយនៃផ្លូវហាយវេ ដែលតភ្ជាប់ពីទីក្រុង Demak និងខេត្ត Kudus។ គួរបញ្ចាក់ថា គ្រោះមហន្តរាយដូចជាទឹកជំនន់ និងការរអិលបាក់ដីតែងតែកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងរដូវវស្សា៕

Comments

Related posts