វៀតណាម​នឹងនាំចេញ​សាច់​មាន់​ ទៅកាន់ប្រទេសអ៊ីស្លាម

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_4705-1

IMG_4703-1

អន្តរជាតិ៖ យោងតាមលោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នឹងរៀបចំសន្និសីទមួយនៅខែឧសភា ដើម្បីប្រកាសពីការនាំចេញផលិត ផលសាច់មាន់ទៅកាន់ទីផ្សារអ៊ីស្លាម ដែលមានបរិមាណប៉ាន់ស្មានប្រហែល ១,០០០ តោនក្នុងមួយខែ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកបានឱ្យដឹងថា ទីផ្សារនៃប្រទេសអ៊ីស្លាមដែលមានប្រជាជនសរុបប្រមាណ ២,២ ពាន់លាននាក់បានផ្តល់ឱកាសសម្រាប់ផលិតផលកសិកម្មមួយចំនួនរបស់វៀតណាម។  រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនវៀតណាមបាននាំចេញផលិតផលជាច្រើនដូចជាត្រីត្រា (ត្រីងៀត) បន្លែ ផ្លែឈើ និងអង្ករទៅកាន់ទីផ្សារនេះ។ លោកបានបន្ថែមថា ដើម្បីនាំចេញកសិផលទៅកាន់ប្រទេសអ៊ីស្លាម ផលិតផលវៀតណាមត្រូវតែមានវិញ្ញាបនបត្រ Halal នាពេលខាងមុខ ដោយក្រសួងនឹងផ្តោតលើការអនុវត្តដំណោះស្រាយដើម្បីទាញយកទីផ្សារនេះ៕

Comments

Related posts