សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ បើក «ទិវា ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២

 

វិទ្យុជាតិកម្ពុជា

a15-121

a14-146

a13-154

a11-173

a12-169

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែ មីនា ឆ្នាំ២០២៤នេះ បានអញ្ជើញ បើក «ទិវា ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។
«ទិវា ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ត្រូវបានផ្តួចផ្តើមរៀបចំឡើងពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយកំណត់យកថ្ងៃទី២៦ ខែមីនា ជាថ្ងៃសម្រាប់ប្រារព្ធទិវានេះ ឡើង។
វត្តមានសម្ដេចធិបតីនាយករដ្ឋមន្ត្រីបើកវេទិកានេះ បង្ហាញយ៉ាង ច្បាស់ ពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះវិស័យវិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ ដែលជាឧបករណ៍យុទ្ធសាស្ត្រមួយ ក្នុងការ ឈានទៅសម្រេចបានចក្ខុវិស័យ កម្ពុជា ក្លាយជាប្រទេសមួយមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទិវា ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំនេះ ក្រសួងបានជ្រើសយកប្រធានបទ «សហ គ្រាស ធុន តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងគោលបំណងជំរុញផលិតភាពរបស់ សហ គ្រាស ឯកជន តាមរយៈការ ដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និង គុណតម្លៃបន្ថែម។
ព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មាន រយៈ ពេលបីថ្ងៃ មានគោលបំណងសំខាន់ចំនួន៤រួមមាន៖ ទី១) បណ្តុះស្មារតីស្រឡាញ់ និងការស្វែង យល់ អំពី វិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ដោយផ្ទាល់, ទី២) ជំរុញកិច្ច សហប្រតិបត្តិការរបស់ តួអង្គពាក់ ព័ន្ធ ក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទី៣) បំផុសឱ្យមានការយល់ដឹងស៊ីជម្រៅអំពីតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុង ចំណោម តួអង្គធ្វើគោលនយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន និងទី៤) បញ្ជ្រាបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញផលិតភាព និងវឌ្ឍនភាពដល់សហគ្រាសធុនតូចនិងមធ្យម។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ទិវាជាតិលើកទី២នេះ មានព្រឹត្តិការណ៍អមចំនួន ៥ រួមមាន៖ (១) ពិព័រណ៍បច្ចេក វិទ្យា និង គ្រឿងឧបករណ៍កម្មន្តសាល, (២) ពិព័រណ៍វិទ្យាសាស្ត្រ, (៣) វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, (៤) ពានរង្វាន់អ្នក វិទ្យាសាស្រ្តកម្ពុជាឆ្នើម, និង (៥) កម្មវិធីប្រកាសចាប់ផ្តើម «ពានរង្វាន់ នវានុវត្តន៍ សម្រាប់ វិស័យសាធារណៈ»។
ក្នុងនោះកម្មវិធីពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល នឹងមានការតាំងបង្ហាញឧបករណ៍ និង/ឬ បច្ចេកវិទ្យាផ្សេងៗដែលបម្រើឱ្យការអភិវឌ្ឍផលិតកម្ម ជាពិសេសសម្រាប់សហគ្រាសធុនតូច និង មធ្យម រួមមាន៖ ម៉ាស៊ីនគ្រឿងយន្ត គ្រឿងឧបករណ៍គាំទ្រសហគ្រាសពាក់ព័ន្ធ ផលិត ឬផ្គត់ផ្គង់ វត្ថុធាតុ ដើម ប្រឹក្សាយោបល់ផ្នែកវិស្វកម្ម ការថែទាំ ជួសជុល និងបណ្តុះបណ្តាល ប្រឹក្សាបទបញ្ញត្តិ សហគ្រាស ធុន តូច និងមធ្យម និងដំណោះស្រាយឌីជីថល និងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា  កម្មវិធីនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ដោយបើកជូនសាធារណៈ ជន ជាពិសេសអាជីវករដែលជាតំណាងមកពីសហគ្រាសធុនតូច និងមធ្យមជាដើម។ ស្តង់តាំងពិព័រណ៍ មានចំនួន ២២៨ និងស្តង់ម្ហូបអាហារ និងភេសជ្ជៈចំនួន ១៥៕

Comments

Related posts