នៅថ្ងៃចន្ទនេះវិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី ៖ «ស្វែងយល់ពីសិប្បកម្មដូនតា»

សូមគោរពជម្រាបជូនថា នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទី ដល់ម៉ោង១២:០០ នាទីថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី ៖ «ស្វែងយល់ពីសិប្បកម្មដូនតា»។ តើអ្វីទៅជា«សិប្បកម្មដូនតា»? ហើយតើ«សិប្បកម្មដូនតា»នេះមានគុណតម្លៃកំរិតណាចំពោះវប្បធម៌ជាតិ? តើកូនខ្មែរគួររួមគ្នាអភិរក្ស និងអភិវឌ្ឍន៍យ៉ាងដូចម្ដេច? លោក ហ៊ួន សាវង ប្រធាននាយកដ្ឋានស្ដីទី នៃនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់របស់លោកអ្នកជុំវិញប្រធានបទនេះ។ 

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ 
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨។
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

IMG_20240401_050614_912

Comments

Related posts