ពិធីបុណ្យរំព្ញកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) និង ក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅវត្តរាជបូណ៌ ខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤

IMG_6547-1

IMG_6536

IMG_6550-1

IMG_6535-1

IMG_6537

IMG_6541-1

IMG_6545

IMG_6543

IMG_6539

IMG_6553-1

IMG_6551

IMG_6549-1

MC. នៅថ្ងៃពុធ ១០ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នាវត្តរាជបូណ៌ ក្រុងសៀមរាប បានប្រារព្ធពិធីបុណ្យរំព្ញកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងគោលបំណង ដើម្បីលើកឡើងអំពីគំរូវីរភាព និងស្នាព្រះហស្ថ គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់សម្តេច និង អ្នកប្រាជ្ញក្រុមជំនុំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យខ្មែរ ដែលបានតស៊ូប្តូរផ្តាច់យកអស់កម្លាំងកាយចិត្ត និងសតិបញ្ញាញាណ ក្នុងបេសកកម្មរៀបចំគម្ពីរព្រះត្រៃបិដកខ្មែរ ១១០ ភាគ តាំងពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ១៩៦៨ ដោយបានចំណាយពេលវេលាប្រមាណ ៤០ឆ្នាំ ទើបសម្រេចបានសព្វគ្រប់ ដែលគម្ពីរដ៏ពិសិដ្ឋមានគុណតម្លៃមិនអាច កាត់ថ្លៃបាននេះ មានលក្ខណៈពិសេសជាងបណ្តាប្រទេសពុទ្ធសាសនិកលើពិភពលោកទាំងអស់។ 
    ព្រះធម្មសិរី ជុំ គឹមឡេង (អាភាករោ)  ជាព្រះសុមង្គលសិលាចារ្យ មេគណខេត្តសៀមរាប បានមានថេរដីកាថា  ពិធីបុណ្យរំព្ញកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) និង ក្រុមជំនុំព្រះត្រៃបិដកខ្មែរ ក្រោមព្រះរាជគំនិតផ្តួចផ្តើមដោយ សម្ដេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌  ដើម្បីនិមន្តព្រះសង្ឈ និងពុទ្ធបរិស័ទ បានរំព្ញកព្រះឧបការគុណ ឧទ្ទិសកុសលថ្វាយសម្តេចព្រះសង្ឈរាជ និង ក្រុមជំនុំព្រះត្រៃបិដកខ្មែរ ជាពិសេសបង្ហាញអំពីស្នាព្រះហស្ថរបស់ព្រះអង្គ មានភាពធំធេងណាស់ និងគណនាមិនបានឡើយ។  ព្រះធម្មសិរី ជុំ គឹមឡេង មានថេរដីកាបន្តថា គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់សម្តេច និង អ្នកប្រាជ្ញក្រុម ជំនុំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យខ្មែរ ដែលបានតស៊ូប្តូរផ្តាច់យកអស់កម្លាំងកាយចិត្ត និងសតិបញ្ញាញាណ ក្នុងបេសកកម្មរៀបចំគម្ពីរព្រះត្រៃបិដកខ្មែរ ១១០ភាគ តាំងពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ១៩៦៨ ដោយបានចំណាយពេលវេលាប្រមាណ ៤០ឆ្នាំ ទើបសម្រេចបានសព្វគ្រប់ ដែលគម្ពីរដ៏ពិសិដ្ឋមាន គុណតម្លៃមិនអាចកាត់ថ្លៃបាននេះ មានលក្ខណៈពិសេសជាងបណ្តាប្រទេសពុទ្ធសាសនិកលើពិភព លោកទាំងអស់។ ដោយប្រទេសទាំងនោះមានត្រឹមភាសាជាតិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រទេសកម្ពុជា លោកអ្នកប្រាជ្ញខ្មែរយើងបានរៀបចំឱ្យមាន ទាំងភាសាដើម គឺមគធភាសាឬភាសាបាលី និងភាសាខ្មែរ។ លើសពីនេះទៅទៀត លក្ខណៈពិសេសរបស់គម្ពីរ ព្រះត្រៃបិដកខ្មែរ គឺក្នុងមួយសន្លឹកមានពីរភាសា(ភាសាបាលីម្ខាង និង ភាសាខ្មែរម្ខាង) គ្រប់សន្លឹក គ្រប់ភាគទាំង ១១០ ភាគ។
ព្រះអង្គមានថេរដីកា ស្នើឱ្យកូនខ្មែរ គ្រប់ៗរូបចូលរួមថែរក្សាស្នាព្រះហស្ត សម្តេចព្រះសង្ឃរាជ ជួន ណាត ឱ្យបានគង់វង្ស និងសរសេរអក្សរឱ្យបានត្រឹមត្រូវតាមវចនានុក្រមដែលសម្តេចបានបន្សល់ទុក ខណៈ បច្ចុប្បន្ននេះ មានអ្នកខ្លះបំភ្លេច អ្នកខ្លះសរសេរ ខុសពីវចនានុក្រម ទាំងនេះ អាចធ្វើឱ្យបាត់បង់អក្សសាស្រ្តជាតិ ប្រទេស ជាតិនិងជួបបញ្ហា។វីរបុរស លោកអាចារ្យ ពុទ្ធបរិស័ទទាំងអស់ហ្នឹង ខំតតាំងដើម្បីយកអក្សរសាស្ត្រជាតិរបស់យើង រក្សារហូតគង់វង្សមកដល់សព្វថ្ងៃនេះ អ៊ីចឹងមិនធម្មតាទេ អ៊ីចឹងសូមឱ្យញោមញាតិ ជាពុទ្ធ បរិស័ទទាំងអស់ គប្បីពិចារណាថា ស្នាព្រះហស្ថទាំងអស់នេះហើយ ដែលបន្សល់ទុកឱ្យកូនចៅខាង ក្រោយ បន្តថែរក្សាគងវង្សតទៅទៀត។
   ព្រះធម្មសិរី ជុំ គឹមឡេង ព្រះអង្គមានថេរដីកាបន្ថែមថា ការរៀបចំពិធីរំព្ញកព្រះឧបការគុណនាពេលនេះ គឺជាការបំពេញនូវកិច្ចកតញ្ញូចំពោះ លោកអ្នកប្រាជ្ញបុព្វការីជនរបស់យើង ដែលធម៌កតញ្ញូនេះ ជាកំពូលនៃធម៌មួយក្នុងចំណោមបី ហៅថា ត្រៃកូដធម៌ គឺខន្តិ សច្ចៈ កតញ្ញូ។ ពូជសាសន៍ខ្មែរ  ជាពូជសាសន៍ថ្លៃថ្នូរខ្ពង់ខ្ពស់មានអារ្យធម៌រុងរឿង ជាពិសេសសម័យមហានគរនៃអាណាចក្រខ្មែរ។
សូមជម្រាបថា ស្នាព្រះហស្តរបស់ព្រះសង្ឃរាជ ជួន ណាត មាន៖ វចនានុក្រមខ្មែរ សៀវភៅវេយ្យាករណ៍បាលី       គហិបតិបិត្ត សាមណេរវិន័យ បោតិម្ខោកសង្ខេប កាព្យលោកធម៌ សុភមង្គលគាថាបថ្យាវត្ត អត្តបទផ្សេងៗចុះក្នុងទស្សនាវដ្តីកម្ពុជា សុរិយា ពន្លឺពុទ្ធចក្រ និងសៀវភៅផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ព្រះអង្គបាន ស្ថាបនាព្រះហារ ស្ពានធំមួយ តូចមួយអំពីថ្ម សាលាបឋមសិក្សាបំពេញវិជ្ជា គិលានដ្ឋានមួយខ្នង និងមន្ទីរសម្ភពមួយខ្នងធ្វើអំពីថ្ម និងកំពែងអំពីថ្មពទ្ធ័ជុំវិញ។ ក្រៅពីនេះព្រះអង្គបានជួយឧបត្ថម្ភ ឱ្យអណ្តូងទឹក លើកទំនប់ទឹកនិងស្ថាបនាអគារសាលារៀន និងមន្ទីរពេទ្យ។ ជាពិសេស ស្នាព្រះហស្ថរបស់ព្រះអង្គ ដែលរំឭកឱ្យឃើញរាល់ថ្ងៃនោះ គឺ “បទនគររាជ” សម្រាប់ភ្លេងជាតិខ្មែរ៕

Comments

Related posts