កម្មវិធីរ៉យបានជួយដល់ក្រុមជនងាយរងគ្រោះ ឱ្យមានកន្លែងសម្រាប់បញ្ចេញមតិ និងការលើកឡើងនូវទុក្ខកង្វល់របស់ពួកគេ

 

វិទ្យុជាតិកម្ពុជាលោកស្រី ឃួន លក្ខិណា ០៩/០៤/២០២៤

a33-5

a25-11

a26-10

a27-8

a28-6

a29-5

a30-6

a31-5

a32-6

ភ្នំពេញ៖ វ៉យគឺជាកម្មវិធីផ្តល់ជំនួយប្រកបដោយភាពច្នៃប្រឌិត ដើម្បីគាំទ្រមនុស្សនិងក្រុមដែលប្រឈមនឹងភាពងាយរងគ្រោះ ឬការរើសអើងជាដើមនេះ ដើម្បីឱ្យពួកគេមានលទ្ធភាពនិងឥទ្ធិពលទទួលបានធនធានសម្រាប់បង្កើនផលិតភាព ក្នុងការទទួលបានសេវាសង្គម និងឪកាសចូលរួមក្នុងការធ្វើសេចក្តីសំរេចលើការអភិវឌ្ឍកម្រិតគោលនយោបាយនៅកម្ពុជា។

កម្មវិធីវ៉យមានគោលបំណងពង្រឹងសមត្ថភាព និងភាពអង់អាចរបស់អង្គការសង្គមស៊ីវិលតំណាងឪ្យក្រុមគោលដៅដែលងាយរងគ្រោះ និងក្រុមដែលមានសំឡេងភាគតិច ដើម្បីមានឥទ្ឋិពលក្នុងការស្វែងរកមតិគាំទ្រ និងដើម្បីធានាថាសំឡេងរបស់ពួកគេត្រូវបានឮ និងឆ្លើយតប។
ទន្ទឹមនឹងនេះកម្មវិធីវ៉យបានអនុវត្តនូវវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ក្នុងការពង្រឹងភាពអង់អាច ពង្រឹងសមត្ថភាព និងដើម្បីបង្កើនឥទ្ធិពលរបស់ក្រុមគោលដៅទាំង៥។ កម្មវិធីនេះគឺជាគំនិតផ្តួចផ្តើម និងគាំទ្រហិរញ្ញប្បទានដោយក្រសួងការបរទេស នៃប្រទេសហូឡង់។
កម្មវិធីត្រូវបានអនុវត្តដោយកិច្ចសហការវាងអង្គការអុកស្វាម និង ហ៊ីវ៉ូស នៅក្នុង១០ ប្រទេសនៅអាស៊ីអាគ្នេយ៍ អាហ្វ្រិកខាងកើត និងខាងលិច។
លោក ស៊ូ សុជាតិ នាយកប្រតិបត្តិរបស់អង្គការ Live & Learn Cambodia បានឱ្យដឹងថា វាពិតជាមានសារៈសំខាន់ណាស់ដែលមនុស្ស ឬក្រុមដែលប្រឈមនឹងភាពងាយរងគ្រោះ ឬការរើសអើង មានកន្លែងសម្រាប់បញ្ចេញនិងលើកឡើងនូវកង្វល់របស់ពួកគេ ដើម្បីដោះស្រាយតម្រូវការ និងអាទិភាពរបស់ពួកគេ។
លោកមានប្រសាសន៍ថា៖«យើងមានមោទនភាពក្នុងការសម្របសម្រួលបង្កើតជាកន្លែងនិងការផ្តល់ឱ្យអង្គការដៃគូ និងក្រុមគោលដៅនូវឱកាសសម្រាប់ការសន្ទនា ប្រកបដោយអត្ថន័យពេញលេញ និងការទំនាក់ទំនងគ្នាទៅវិញទៅមក រួមទាំងជាមួយអាជ្ញាធរពាក់ពន្ធ័របស់ពួកគេផងដែរ។ ទាំងអស់នេះរួមមាន ការកសាងបណ្តាញដ៏រឹងមាំនៅទូទាំងភាគីដែលពាក់ព័ន្ធ និងវេទិកានានា ហើយការផ្តល់នូវឱកាសស្មើគ្នាដើម្បីការអភិវឌ្ឍសមត្ថភាពចាំបាច់ ដើម្បីនឹងគាំទ្រដល់សកម្មភាព នាពេលអនាគតរបស់ពួកគេ» ។
ស្របតាមរយៈវិធីសាស្រ្តដើម្បីឱ្យមានការផ្លាស់ប្តូរ  កម្មវិធីវ៉យកម្ពុជា បានផ្តល់ផលវិជ្ជមានដល់ក្រុមគោលដៅទាំង៥ ក្នុងការទទួលបានធនធានសម្រាប់ការបង្កបង្កើនផលិតភាព ទទួលបានសេវាសង្គម និងឪកាសចូលរួមក្នុងការធ្វើសេចក្តីសម្រេច។
ក្រុមគោលដៅត្រូវបានពង្រឹងភាពអង់អាច បង្កើនសមត្ថភាព ទំនុកចិត្ត និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ពួកគេ។ ពួកគេបានលើកឡើងនូវកង្វល់ និងតម្រូវការរបស់ពួកគេក្នុងការទទួលបានសេវាកម្មសង្គម កិច្ចគាំពារសង្គម និងការចូលរួមក្នុងការធ្វើសេចក្តីសម្រេចប្រកបដោយបរិយាបន្ន។ ការបង្កើនការគាំទ្ររវាងគ្នានិងគ្នា ការកសាងទំនុកចិត្ត និងសាមគ្គីភាពនៅក្នុងសហគមន៍ នីមួយៗ ត្រូវបានកត់សម្គាល់ជាលទ្ធផល នៃគំនិតផ្តួចផ្តើមនៃគម្រោងរបស់ពួកគេ។
សូមបញ្ជាក់ថា កម្មវិធីរ៉យ បានផ្តោតលើក្រុមគោលដៅងាយរងគ្រោះចំនួន ៥ រួមមានក្រុមជនមានពិការភាព ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រ (LGBTQI)  ក្រុមស្ត្រីដែលប្រឈមមុខនឹងការកេងប្រវ័ញ្ច អំពើហិង្សា និង/ឬការរំលោភបំពាន ក្រុមយុវជន និងមនុស្សចាស់ដែលងាយរងគ្រោះ ក្រុមជនជាតិដើមភាគតិច និងជនជាតិភាគតិចជាដើម៕

Comments

Related posts