ថៃត្រៀមលក្ខណៈអាចទទួលយកជនភៀសខ្លួនមីយ៉ាន់ម៉ា បានរហូតដល់ ១០០,០០០ នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a1-246

a-224

a2-248

អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសថៃបាននិយាយថា ប្រទេសថៃបានត្រៀមលក្ខណៈដើម្បីទទួលយកមនុស្សបានរហូតដល់ ១០០,០០០ នាក់ដែលភៀសខ្លួនពីមីយ៉ាន់ម៉ា ខណៈការប្រយុទ្ធគ្នារវាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងក្រុមចលនាតស៊ូប្រឆាំងរបបសឹកនៅក្បែរតំបន់ព្រំប្រទល់រវាងប្រទេសទាំងពីរកំពុងតែបន្ត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Parnpree Bahiddha-Nukara រដ្ឋមន្រ្តីការបរទេសថៃបាននិយាយថា "យើងបានត្រៀមលក្ខណៈមួយរយៈដែរមកហើយ ដោយយើងមានសមត្ថភាពអាចទទួលយកមនុស្សប្រមាណ ១០០,០០០ នាក់ឱ្យមកស្នាក់នៅក្នុងតំបន់សុវត្ថិភាពរបស់ថៃ ជាបណ្តោះអាសន្ន"។ ប្រទេសថៃមានព្រំប្រទល់ប្រវែង ២,៤០០ គីឡូម៉ែត្រជាប់ជាមួយ មីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្នុងសង្រ្គាមស៉ីវិល ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៉ីវិលកាលពីឆ្នាំ ២០២១ មក។ គួរបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនខែមកនេះកងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រឈមនឹងការគំរាមកំហែងខ្លាំងធ្ងន់ធ្ងរបំផុតស្របពេលដែលការប្រយុទ្ធគ្នាជាមួយក្រុមចលនាតស៊ូប្រឆាំងរបបសឹកបានរីករាលដាល នៅប៉ែកជាច្រើននៃផ្ទៃប្រទេសដល់បណ្តាក្នុងតំបន់ដែលពីមុនធ្លាប់តែមានសន្តិភាព៕

Comments

Related posts