រដ្ឋមន្រ្តីការបរទេសបារាំង លើកជាយោបល់ឱ្យដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ដើម្បីនាំជំនួយចូលក្នុងតំបន់ហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a6-231

a8-219

a7-232

អន្តរជាតិ៖ លោក Stephane Sejourne រដ្ឋមន្រ្តីការបរទេសបារាំងបាននិយាយថា ការដាក់សម្ពាធអាចជាទណ្ឌកម្មដែល ត្រូវដាក់ចេញលើអ៉ីស្រាអែល ដើម្បីបើកច្រកឆ្លងកាត់នាំយកជំនួយទៅកាន់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Stephane Sejourne បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា «ត្រូវតែមានការដាក់កំហិត ហើយមានវិធីជាច្រើន ឈានទៅដល់ការដាក់ទណ្ឌកម្ម ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌ឆ្លងកាត់ចំណុចត្រួតពិនិត្យ»។ លោក Stephane Sejourne បន្ថែមថា "បារាំងជាប្រទេសដំបូងគេដែល លើកជាសំណើទៅកាន់សហភាពអឺរ៉ុប ឱ្យដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែល ដែលកំពុងប្រព្រឹត្តអំពើហិង្សានៅឯតំបន់ West Bank។ យើងនឹងបន្តវិធានការនេះប្រសិនបើត្រូវការដើម្បីបើកច្រកជំនួយមនុស្សធម៌"។ គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា គិតត្រឹមថ្ងៃចន្ទ ប្រជាជនប៉ាឡេស្ទីនចំនួន ៣៣,២០៧ នាក់បានស្លាប់ ខណៈដែលប្រជាជន ២,៣ លាននាក់បាត់បង់ផ្ទះសំបែង ចំណែកខ្លះទៀតប្រឈមនឹងគ្រោះទុរ្ភិក្ស៕

Comments

Related posts