រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃ៦៨អង្គ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង


 
 វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១០ ០៤ ២០២៤

a44-1

a45-1

a46-1

a47-1

a49-1

a48-1

a43-1

 MC៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ្រឹស្ត សករាជ ២០២៤ រដ្ឋ     បាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ដើម្បីចូលរួមអបអរសាទរ ទេវតាឆ្នាំថ្មី ព្រះនាមមហោធរទេវីជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង២២និង២៤នាទីថ្ងៃទី១៣មេសាឆ្នាំ២០២៤។ ពិធីនេះ មានការអញ្ជើញ ចូលរួមជាអធិបតីពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ។
     ពិធីនេះក៏បានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ ពិសេសក្នុងឱកាស ទទួល ទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃឧបទ្រពផងទាំងពួងដែលកើតមានពីឆ្នាំចាស់ នឹងសុំពរជ័យ ពីទេវតាឆ្នាំថ្មីក៏ដូចជារួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់។
     នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានា និងបងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងស្របពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៏លើ  គ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៏នៅរាជធានីភ្នំពេញ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែ ប្រសើរឡើងក្រោមម្លប់សន្តិភាព។ ប៉ុន្តែឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវបានរៀបចំ ឱ្យមានភាពអធិកអធមកាន់តែផុលផុស និងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ តាមរយៈការរៀបចំ ឱ្យមានសង្គ្រាន្តនៅគ្រប់ទីកន្លែងទាំងសង្គ្រាន្តវត្តភ្នំ ក៏ដូចសង្គ្រាន្តតាមខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ព្រមទាំងតាមវត្តអារាម សាលារៀន ក្រុមហ៊ុនឯកជន និងមានការជួបជុំកម្សាន្តសប្បាយយ៉ាងរីករាយ។
    បច្ចុប្បន្ននេះក្រោមការដឹកនាំអភិវឌ្ឍន៍ ដោយឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យការអភិវឌ្ឍន៏ទីក្រុងបោះជំហានទៅមុខ ហួសពីការស្មាន។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាស ជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំនៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល៣ថ្ងៃ ក្នុង       ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
  ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានជូនដំណឹងពីការហាមឃាត់ មិនអនុញ្ញាតិឱ្យលេងល្បែង ដែលមិនមែនជាប្រពៃណីវប្បធម៏ជាតិ នឹងត្រូវប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើស ផ្សេងៗដែលអាចកើតមានឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលរួមទប់ស្កាត់ ពីគ្រោះ អគ្គិភ័យការ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរកុំពិសាគ្រឿងស្រវឹងជាដើម។
  ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញបានគិតគូរទៅលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈក្នុងរាជធានីភ្នំពេញរួមទាំងលើកកំពស់ការប្រុងប្រយត្ន័ពីគ្រោះអគ្គិភ័យផងដែរ ធ្វើយ៉ាងណា ឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដំណើរការទៅដោយក្តីសប្បាយរីករាយ និងសុំពរជ័យពីទេវតាឆ្នាំថ្មី ព្រះនាម មហោធរទេវី សំរាប់ឆ្នាំថ្មីនេះ៕

Comments

Related posts