ការនាំចេញកសិផលរបស់វៀត ណាមទៅកាន់ប្រទេសចិនរំពឹងថានឹងមានការកើនឡើង

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7407-1

IMG_7410

អន្តរជាតិ៖ យោងតាមទីភ្នាក់ងារពាណិជ្ជកម្មបរទេស (AFT) នៅក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្ម (MoIT) បានឱ្យដឹងថា ប្រទេសវៀតណាមរំពឹងថា នឹងបង្កើនការនាំចេញកសិផលរបស់ខ្លួនទៅកាន់ប្រទេសចិន ខណៈដែលប្រទេសជិតខាងបានព្រមព្រៀងគ្នាកាលពីដើមឆ្នាំនេះ ដើម្បីពិនិត្យឡើងវិញនូវបទប្បញ្ញត្តិដែលអនុញ្ញាតឱ្យមានការនាំចេញសាច់បក្សីជាផ្លូវការរបស់វៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ទីភ្នាក់ងារនេះបានដកស្រង់ស្ថិតិដោយអគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា វៀតណាមបាននាំចេញសាច់ និងផលិតផលសាច់ទៅក្រៅប្រទេសចំនួន ២២,៤៥០ តោន ដែលមានតម្លៃ ១១០,៣៥ លានដុល្លារកាលពីឆ្នាំមុន ដែលកើនឡើង ១៩% ជាបរិមាណ និង ៣០,៤% ជាតម្លៃចាប់ពីឆ្នាំ ២០២២។ ផលិតផលនេះត្រូវបានបញ្ជូនទៅទីផ្សារចំនួន ២៨ ជុំវិញពិភពលោក ដោយមានហុងកុង (ចិន) ចិន បែលហ្សិក ប៉ាពួញូហ្គីណេ ម៉ាឡេស៊ី កម្ពុជា បារាំង និងអាមេរិក ដែលជាអ្នកនាំចូលធំជាងគេ។ វៀតណាមបាននាំចេញសាច់បសុបក្សីចំនួន ៤,៧៧០ តោន និងផលិតផលដែលអាចបរិភោគបាន ១២,០៤ លានដុល្លារអាមេរិកដែលបានកើនឡើង ១៣៦,១%។ ប្រទេសចិន ប៉ាពួញូហ្គីណេ ម៉ាឡេស៊ី សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងហុងកុង (ចិន) គឺជាអ្នកទិញដ៏សំខាន់៕

Comments

Related posts