ប្រទេសមីយ៉ាន់ម៉ានឹងនាំចេញ កាហ្វេចំនួន ២,០០០ តោននៅឆ្នាំនេះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7877

IMG_7873

 

អន្តរជាតិ៖ លោក U Myo Aye ប្រធានសមាគមកាហ្វេមីយ៉ាន់ម៉ាបាននិយាយថា មីយ៉ាន់ម៉ាបាន នាំចេញកាហ្វេប្រហែល ២,០០០តោនក្នុងមួយឆ្នាំ ហើយការនាំចេញនៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងនៅតែស្របនឹងតួលេខដដែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ លោក U Myo Aye បាននិយាយថា កាហ្វេចន្លោះពី ១,០០០ ទៅ ១,៥០០ តោនត្រូវបាននាំចេញទៅកាន់ប្រទេសចិន និងប្រទេសថៃ ហើយកាហ្វេចន្លោះពី ៥០០ ទៅ ៨០០ តោនត្រូវបានដឹកជញ្ជូនតាមសមុទ្រទៅកាន់បណ្តាប្រទេសអឺរ៉ុប ប្រទេសជប៉ុន និងប្រទេសអាស៊ីដទៃទៀត។ ប្រធានសមាគមនេះធ្វើការត្រួតពិនិត្យគុណភាព ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងចាត់វិធានការសុវត្ថិភាពចំណីអាហារ ដើម្បីផលិតកាហ្វេគុណភាពខ្ពស់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានឱ្យដឹងថា បច្ចុប្បន្នមានចម្ការកាហ្វេប្រមាណ ៤០,០០០ ហិកតានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលក្នុងមួយឆ្នាំៗអាចផលិតកាហ្វេបានចន្លោះពី ៨,០០០ ទៅ ១០,០០០ តោន។ កាហ្វេអារ៉ាប៊ីកា ត្រូវបានដាំដុះយ៉ាងលើសលប់នៅក្នុងរដ្ឋសាន និងតំបន់ម៉ាន់ដាឡេ ខណៈកាហ្វេរ៉ូប៊ូតាត្រូវបានដាំដុះជាចម្បងនៅក្នុងរដ្ឋកៃអ៊ីន តំបន់អៃយ៉ាវ៉ាឌី និងតំបន់តានន្ទរី៕

Comments

Related posts