ក្នុងត្រីមាសទី ១ ប្រាក់ចំណូលនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាមបានកើនលើសពី ១ ពាន់លានដុល្លារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8174

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូល ពីការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមបានកើនឡើងដល់ ១,២៥ ពាន់លានដុល្លារអាមេរិក ដែលនេះ ជាលើកដំបូងដែលតម្លៃលើសពី ១ ពាន់លានដុល្លារនៅក្នុងត្រីមាសទីមួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ របាយការណ៍បានបន្តថា តួលេខនេះបានបង្ហាញ ពីការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យនេះនៅពេល អនាគត។ យោងតាមនាយកដ្ឋានបានឱ្យដឹងថា ប្រាក់ចំណូល នាំចេញរបស់ផលិតផលនៅក្នុងខែមីនាបានឈានដល់ ៤៣៣ លានដុល្លារ ពោលគឺកើនឡើងជិត ៤ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ថៃ និងជប៉ុន នៅតែជាទីផ្សារនាំចេញ ដ៏សំខាន់នៃបន្លែ និងផ្លែឈើរបស់វៀតណាម។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយថា ការនាំចេញ ផ្លែឈើ និងបន្លែរបស់វៀតណាមត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ៦,៥ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយក្នុងឆ្នាំ ២០២៣ ទទួលបាន ៥,៦ ពាន់លានដុល្លារ៕

Comments

Related posts