ឥណ្ឌូនេស៊ី ចេញការព្រមានពីជំងឺគ្រុនឈាមដល់ភ្ញៀវទេសចរនៅកោះបាលី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8755

អន្តរជាតិ៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានចេញការព្រមានជាមុនដោយស្នើឱ្យអ្នកទេសចរក្នុងស្រុក និងបរទេសរក្សាការប្រុង ប្រយ័ត្នចំពោះជំងឺគ្រុនឈាម (DHF) ដែលកំពុងកើនឡើងនៅកោះបាលី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Imran Pambudi នាយកនាយកដ្ឋានបង្ការ និងគ្រប់គ្រងជំងឺឆ្លងបាននិយាយថា ទីភ្នាក់ងារនេះបានផ្តល់ការព្រមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដើម្បីដាស់តឿនប្រជាជនឱ្យប្រុងប្រយ័ត្នជាមួយនឹងជំងឺគ្រុន ឈាម ដែលជាធម្មតាកើនឡើងនៅដើមឆ្នាំ។ ការណែនាំនេះត្រូវបានធ្វើឡើងបន្ទាប់ពីភ្ញៀវទេសចរអូស្ត្រាលី ជាច្រើននាក់ត្រូវបានគេរកឃើញថា មានជំងឺគ្រុនឈាមអំឡុងពេលសម្រាករយៈពេល ១០ ថ្ងៃនៅកោះបាលី។ លោក Pambudi បាននិយាយថា ក្រសួងសុខាភិ បាលបានចេញសារាចរណែនាំដល់សេវាសុខភាពទាំងអស់ទាក់ទងនឹងការយល់ដឹងអំពីជំងឺគ្រុនឈាម។ លោកបន្តថា លោកមិនអាចបញ្ជាក់ពីចំនួនករណីជំងឺគ្រុនឈាមក្នុងចំណោមអ្នកទេសចរនៅកោះបាលី បានទេ ប៉ុន្តែអាជ្ញាធរសុខាភិបាលក្នុងតំបន់ត្រូវបានស្នើឱ្យធានាពីការមានគ្រែមន្ទីរពេទ្យ និងថ្នាំសម្រាប់អ្នកជំងឺគ្រុនឈាម៕

Comments

Related posts