ការនាំចេញបង្គាវៀតណាមទៅកាន់ទីផ្សារធំៗ បានស្ទុះងើបឡើងវិញ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9213-1

IMG_9218

IMG_9214

អន្តរជាតិ៖ យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាម ការ នាំចេញបង្គាត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦២០ លានដុល្លារក្នុងអំឡុងខែមករាដល់ខែមីនា កើនឡើង ២៤%។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ គួរកត់សម្គាល់ថា ប្រាក់ចំណូលពីការនាំចេញទៅកាន់ទីផ្សារអាមេរិកត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ២៦% និងចិន ១៤០%។ លោក Kim Thu មកពីសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បាននិយាយថា ប្រទេសចិនបានកាត់បន្ថយការនាំចូលពីប្រទេសអេក្វាឌ័រ ដែលជាអ្នកផ្គត់ផ្គង់បង្គាធំជាងគេរបស់ខ្លួន និងបង្កើនការនាំចូលពីប្រទេសវៀតណាម។ នៅក្នុងទីផ្សារនេះវៀតណាមត្រូវប្រកួតប្រជែងតម្លៃជាមួយអ្នកផ្គត់ផ្គង់គូប្រជែង ទោះជាយ៉ាងណាក៏ដោយ អ្នកទិញជាច្រើននៅក្នុងប្រទេសចិនចាត់ទុកបង្គាវៀតណាមមានគុណភាពខ្ពស់ជាងប្រទេសអេក្វាឌ័រ និងឥណ្ឌា។ សម្រាប់សហរដ្ឋអាមេរិក អ្នកជំនាញឧស្សាហកម្មបង្គានិយាយថា បើប្រៀបធៀបទៅនឹងប្រទេសផ្គត់ផ្គង់បង្គាសំខាន់ៗមួយចំនួនរបស់អាមេរិក ដែលមានឥណ្ឌា អេក្វាឌ័រ និងចិន វៀតណាមត្រូវបានចាត់ទុកថាមានការរីកចម្រើន ជាពិសេស នៅពេលដែលទំនាក់ទំនងការទូតរវាងវៀតណាម និងអាមេរិកកំពុងអភិវឌ្ឍយ៉ាងល្អ៕

Comments

Related posts