ក្រុមហាម៉ាស់៖ ចំនួនអ្នកស្លាប់នៃប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សាកើនឡើងដល់ ៣៤,១៨៣ នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9230-1

IMG_9232-1

IMG_9231

អន្តរជាតិ៖ ក្រសួងសុខាភិបាលនៃក្រុមហាម៉ាស់បាននិយាយថា ចំនួនអ្នកស្លាប់របស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តបានកើនឡើងដល់ ៣៤,១៨៣នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងទ័ពរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣២ នាក់ និងរបួស ៥៩ នាក់ទៀតដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៤,១៨៣ នាក់និងរបួសដល់ ៧៧,១៤៣ នាក់ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ លោក Avichay Adraee អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយថា កងទ័ពអ៊ីស្រាអែលបានបំផ្លាញគោលដៅប្រហែល ២៥ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងអគារយោធា កន្លែងសង្កេតការណ៍ និងកន្លែងបាញ់ផ្លោង ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធយោធាផ្សេងទៀតផងដែរ៕

Comments

Related posts