ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យមីក្រូណេស៊ីពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៤នេះ

វិទ្យុជាតិកម្ពុជា៖

(បាងកក, ថៃ) ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកឧត្តម Carson K. Sigrah ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋសហព័ន្ធមីក្រូណេស៊ី ដែលបានចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ៨០ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ  (UN-ESCAP)។

 

ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត លី ធុជ  បានស្នើសុំឱ្យប្រទេសមីក្រូណេស៊ី ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធានអនុសញ្ញានេះ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានអញ្ជើញគណៈប្រតិភូមីក្រូណេស៊ី ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប ខាងមុខ។

 

ជាការឆ្លើយតប ឯកឧត្តម Carson K. Sigrah នឹងលើកយកសំណើរបស់កម្ពុជា ដាក់ជូនរដ្ឋាភិបាលប្រទេសម៉ាក្រូណេស៊ី ដើម្បីពិនិត្យនិងពិចារណាលើការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានស្នើសុំឱ្យកម្ពុជាធ្វើលិខិតផ្លូវការអញ្ជើញប្រមុខរដ្ឋាភិបាលម៉ាក្រូណេស៊ីចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០២៤។photo_2024-04-24_13-53-32photo_2024-04-24_13-58-46photo_2024-04-24_13-53-35

Comments

Related posts