ក្រុមហ៊ុនចំនួន៣ ឈ្វេងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ៤ ២០២៤

IMG_9763

IMG_9758

IMG_9757

IMG_9759

IMG_9766

ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន៣ ឈ្វេងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា និងបានចំណាប់អារម្មណ៍លើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល។
  
   ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុនចំនួន៣ រួមមានក្រុមហ៊ុន Management Venture Asia (Cambodia) ក្រុមហ៊ុន Toyo Ventures Holdings Berhad និងក្រុមហ៊ុន China Energy Engineering Investment Cooperation (CEEIC) ដឹកនាំដោយលោក Wang Honggang អគ្គនាយករងក្រុមហ៊ុន CEEIC ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។ 
កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមសំណើសុំរបស់ក្រុមហ៊ុនក្នុងការចូលមកឈ្វេងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា។ ដោយក្នុងនោះ ក្រុមហ៊ុនមានចំណាប់អារម្មណ៍លើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាឱកាសនេះបានសម្ដែងការស្វាគមន៍ចំពោះបេសកកម្មរបស់ក្រុមហ៊ុនមកសិក្សាអំពីបរិយាកាសវិនិយោគរបស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីហេតុផលសំខាន់ៗដែលក្រុមហ៊ុនគួរជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគ រាប់ចាប់ពីបរិយាកាសគាំទ្រវិនិយោគិនរបស់រដ្ឋាភិបាល សុខសន្តិភាព ស្ថិរភាពអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ ទីផ្សារកម្ពុជា និងការតភ្ជាប់ទីផ្សារទៅតំបន់ និងពិភពលោក ភាពបើកចំហនៃច្បាប់វិនិយោគដែលវិនិយោគិនបរទេសមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ១០០%នៃជំនួញរបស់ខ្លួននៅកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងគម្រោងផែនការនានាដែលបាននិងកំពុងសាង់សង់ពេញផ្ទៃប្រទេសជាដើម៕

Comments

Related posts