ADB៖ សេដ្ឋកិច្ចស្រីលង្កានឹងកើនឡើង ១,៩ ភាគរយនៅឆ្នាំ ២០២៤ និង ២,៥ ភាគរយនៅឆ្នាំ ២០២៥

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8669

IMG_8665-1

IMG_8667

អន្តរជាតិ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កានឹងកើនឡើង ១,៩ ភាគរយនៅឆ្នាំ ២០២៤ និង ២,៥ ភាគរយនៅឆ្នាំ ២០២៥ បន្ទាប់ពីការធ្លាក់ចុះរយៈពេលពីរឆ្នាំ ជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ ២០២៤  ADB បាននិយាយថា អតិផរណាស្រីលង្កាបានធ្លាក់ចុះដល់លេខមួយ នៅឆ្នាំ ២០២៣ បន្ទាប់ពីការកើនឡើងខ្ពស់បំផុតនៅឆ្នាំ ២០២២ ហើយនឹងនៅតែទាបជាង ១០ ភាគរយ នៅឆ្នាំ ២០២៤ និង ២០២៥។ របាយការណ៍របស់ ADB បានបន្ថែមថា បន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ ២០២២ ប្រាក់រូពីស្រីលង្កាបានឡើងថ្លៃ ១២,១ ភាគរយបើធៀបនឹងប្រាក់ដុល្លារក្នុងឆ្នាំ ២០២៣។ ADB បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ប៉ុន្តែបានកើន ឡើង ៣ ភាគរយនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការក្នុងស្រុកដែលខ្សោយ បានអូសទាញដំណើរការសេដ្ឋកិច្ច ហើយការប្រើប្រាស់សរុបបានធ្លាក់ចុះ ២,២ ភាគរយក្នុងឆ្នាំ ២០២៣ ជាមួយនឹងការប្រើប្រាស់ឯកជនធ្លាក់ចុះ ១,៦ ភាគរយ និងការប្រើប្រាស់របស់រដ្ឋាភិបាលធ្លាក់ចុះ ៥,៤ ភាគរយ។ អតិផរណាត្រូវបានគេរំពឹងថានឹងមានជាមធ្យម ៧,៥ ភាគរយនៅឆ្នាំ ២០២៤ ហើយធ្លាក់ក្នុង រង្វង់គោលដៅរបស់ធនាគារជាតិពី ៤ ទៅ ៦ ភាគរយនៅឆ្នាំ ២០២៥៕

Comments

Related posts