ADB៖ GDP របស់វៀតណាមនឹងកើនឡើង ៦% ក្នុងឆ្នាំ ២០២៤

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8572-2

IMG_8578-1

អន្តរជាតិ៖ បើយោងតាមទស្សនវិស័យអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនមុនរបស់ខ្លួនសម្រាប់ប្រទេសវៀតណាមនៅឆ្នាំនេះក្នុងអត្រា ៦ ភាគរយក្នុងឆ្នាំ ២០២៤ និង ៦,២ ភាគរយក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ របាយការណ៍បាននិយាយថា ការស្ដារឡើងវិញដែលមានមូលដ្ឋានក្នុងការផលិត និងសេវាកម្មនាំមុខការនាំចេញព្រមទាំងដំណើរការប្រកបដោយស្ថិរភាពនៃវិស័យកសិកម្មត្រូវបានគេរំពឹងថា នឹងជួយដល់សន្ទុះស្ទុះងើបឡើងវិញរបស់វៀតណាម។ ធនាគារបាននិយាយថា រំហូរវិជ្ជមាននៃការវិនិយោគផ្ទាល់ពីបរទេស និងការផ្ទេរប្រាក់ ដែលជាអតិរេកពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក និងការបន្តជំរុញសារពើពន្ធដែលត្រូវបានកំណត់ដោយកម្មវិធីវិនិយោគសាធារណៈដ៏ច្រើនត្រូវបានគេមើលឃើញថាជាគន្លឹះក្នុងការជំរុញកំណើននៅឆ្នាំ ២០២៤។ លោក Shantanu Chakraborty នាយក ADB ប្រចាំប្រទេសវៀតណាមបាននិយាយថា "សេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងល្បឿនដ៏រឹងមាំនៅឆ្នាំនេះ និងឆ្នាំបន្ទាប់ បើទោះបីជាបរិយាកាសពិភពលោកមានការប្រកួតប្រជែងក៏ដោយ៕

Comments

Related posts